អគ្គនាយកដ្ឋានកសិកម្ម៖ ការប្រមូលផលស្រូវរដូវវស្សា របស់ប្រជាពលរដ្ឋកសិករ សម្រេចបានជាង៤៥ម៉ឺនហិកតាហើយ ទិន្នផលមធ្យម ជិត៤តោនក្នុងមួយហិកតា
22-10-2018 11:18
(ភ្នំពេញ)៖ តាមរបាយការណ៍ល្បឿនការងារ បង្កបង្កើនផលកសិកម្មរដូវវស្សា ឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានកសិកម្មដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ គិតត្រឹមថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨ កសិករប្រមូលផលស្រូវរដូវវស្សា លើផ្ទៃដីសរុបចំនួន ៤៥៤,៦៩៨ហិកតា ទទួលបានទិន្នផលមធ្យម ៣.៩៥តោន ក្នុងមួយហិកតា។
របាយការណ៍ល្បឿនការងារ បង្កបង្កើនផលកសិកម្មរដូវវស្សា ឆ្នាំ២០១៨ បានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ការងារបង្កបង្កើនផលស្រូវ រដូវវស្សាសម្រេចបាន ២,៧៣៣,២២១ ហិកតា ដំណាំសាកវប្បកម្មសម្រេចបាន ៤៩,៦២២ ហិកតា និង ដំណាំឧស្សាហកម្ម សម្រេចបាន ៨៧៧,៦៦២ ហិកតា៕
សម្រាប់ព័ត៌មានលម្អិត សូមអានរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្មទាំងស្រុង៖