(ភ្នំពេញ)៖ នៅទីបំផុតក្រុមបាល់ទាត់ Reachsey FT បានក្លាយជាម្ចាស់ពានគ្រងតំណែងជើងឯកបាល់ទាត់ ពានរង្វាន់ក្រុមហ៊ុន មេនូឡាយហ្វ៍រដូវកាល ឆ្នាំ២០១៨ ក្រោយយកឈ្នះក្រុមបាល់ទាត់ ManOpt United នៅវគ្គផ្តាច់ កាលពីចុងសប្តាហ៍ នៅទីលានបាល់ទាត់ព្រីមៀមស្ព័តក្លិប។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានថ្លែងថា នេះជាលើកទីបួនហើយ ដែលក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំការប្រកួតបាល់ទាត់ដោយគិតចាប់តាំងពីឆ្នាំ២០១៥មក។
កម្មវិធីប្រកួតនេះ មានគោលដៅលើកកម្ពស់សុខភាព ក៏ដូចជាបង្កើនចំណងមិត្តភាព ផ្សាភ្ជាប់ទំនាក់ទំនងរវាងបុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រង របស់ក្រុមហ៊ុនឲ្យកាន់តែប្រសើរ។
លោក Robert Elliott បានបន្ថែមថា «យើងនឹងនៅតែបន្តកម្មវិធីប្រកួតបាល់ទាត់នេះ នៅឆ្នាំក្រោយៗទៀត ហើយយើងថែមទាំងជំរុញឲ្យមានសកម្មភាពកីឡា កាន់តែច្រើនឡើងថែមទៀត នៅក្នុងក្រុមហ៊ុនរបស់យើង។ ជាក់ស្ដែងយើងបានបង្កើតការប្រកួតកីឡាហែលទឹក កីឡាវាយសី កីឡាប៊ូលីង និងកម្មវិធីផ្សេងៗ ជាច្រើនទៀតដែលសកម្មភាពទាំងអស់នេះដើរស្របគ្នាយ៉ាងល្អ ទៅនឹងគោលដៅរបស់យើងក្នុងការជួយឲ្យការសម្រេចចិត្តកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរជាងមុន»។
គួរបញ្ជាក់ថា នេះជាលើកទីបួនហើយដែលក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំការប្រកួតបាល់ទាត់នេះចាប់តាំងពីឆ្នាំ២០១៥មក។ ការប្រកួតបាល់ទាត់មិត្តភាពនេះ ប្រព្រឹត្តទៅរយៈពេលបីខែចាប់ពីថ្ងៃទី០៧ ខែកក្កដាមក ដោយមានការចូលរួមពីកីឡាករចំនួន១១៣នាក់ និងបែងចែកជា៨ក្រុម៕