(តួកគី)៖ បន្ទាប់ពីបញ្ចប់នូវជំនួបពិភាក្សាកំពូលទ្វេភាគីទល់មុខគ្នាមួយទល់នឹងមួយ និងជំនួបអាហារការងារថ្ងៃត្រង់រួចមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីតួកគី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើ ឯកសារនិងកិច្ចព្រមព្រៀងអនុស្សារណៈសំខាន់ៗចំនួន៨ក្នុងនោះរួមមាន៖
ទី១៖ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាស់មីន និងសង្រោ្គះជនពិការដោយសារមីន និងមជ្ឈមណ្ឌលជាតិសកម្មភាពមីនតួកគី ភាគីកម្ពុជាចុះហត្ថលេខារវាង លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ម៉ូសសិន ដេរ៉េ (Muhsin Dere) អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ
ទី២៖ អនុស្សារណៈស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកបណ្ឌិត បេ គារ ប៉ាកដេមីរលី (Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់។
ទី៣៖ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យទឹក ចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកបណ្ឌិត បេគារ ប៉ាកដេមីរលី (Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់។
ទី៤៖ កិច្ចព្រមព្រៀង ស្តីពីជំរុញនិងការការពារទៅវិញទៅមក នៃវិនិយោគចុះហត្ថលេខារវាងលោក សុខ ចិន្តា សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ម៉ូស្តាហ្វា វ៉ារ៉ាក (Mustafa Varark) រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និង បច្ចេកវិទ្យា។
ទី៥៖ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកីឡា ចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ម៉េតម៉េត ម៉ូហារ៉ែម (Mehmet Muharrem) រដ្ឋមន្រ្តីយុវជន និងកីឡា។
ទី៦៖ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទេសចរណ៍ ចុះហត្ថលេខារវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស។
ទី៧៖ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ចុះហត្ថលេខារវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស
ទី៨៖ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស៕