(តួកគី)៖ កិច្ចព្រមព្រៀងសំខាន់ៗចំនួន៨ ដែលត្រូវចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសតួកគី ក្នុងដំណើរទេស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជំរុញទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំង២។
កិច្ចព្រមព្រៀមទាំង៨នោះ ចុះហត្ថលេខានៅក្រោយជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានាធិបតីតួកគី នាល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨។
កិច្ចព្រមព្រៀមទាំងនោះមានដូចខាងក្រោម៖
១៖ កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការវប្បធម៌ ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយភាគីតួកគី ចុះហត្ថលេខាដោយ លោក Mevlüt Çavuşoğlu រដ្ឋមន្ត្រីការបរទេស។
២៖ កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យអបរ់ ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយភាគីតួកគី ចុះហត្ថលេខាដោយ លោក Mevlüt Çavuşoğlu រដ្ឋមន្ត្រីការបរទេស។
៣៖ កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយភាគីតួកគី ចុះហត្ថលេខាដោយ លោក Mehmet Muharrem Kasapoğlu រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា។
៤៖ អនុស្សារណៈស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយភាគីតួកគី ចុះហត្ថលេខាដោយ លោក Bekir Pakdemirli រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ ។
៥៖ កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យទឹក ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយភាគីតួកគី ចុះហត្ថលេខាដោយ លោក Bekir Pakdemirli រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់។
៦៖ កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយភាគីតួកគី ចុះហត្ថលេខាដោយ លោក Mevlüt Çavuşoğlu រដ្ឋមន្ត្រីការបរទេស។
៧៖ កិច្ចព្រមព្រៀងស្តីពី ការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយភាគីតួកគី ចុះហត្ថលេខាដោយ លោក Mustafa Varank រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យា។
៨៖ អនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន និងមជ្ឈមណ្ឌលជាតិសកម្មភាពមីនតួកគី ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយភាគីតួកគី ចុះហត្ថលេខាដោយ លោក Muhsin Dere អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ៕