(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,១៩៤គ្រឿង រកឃើញល្មើសច្បាប់៥៧៩គ្រឿង (ម៉ូតូ៨១%) អប់រំ២១១គ្រឿង និងផាកពិន័យ៣៦៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២១ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន២,៤៥៨គ្រឿង, អប់រំ១១៧គ្រឿង និងផាកពិន័យ៤៦៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២១ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨៥,៥៨៩គ្រឿង រកឃើញយានយន្តល្មើស១៧,៥៣៩គ្រឿង(ម៉ូតូ៨០%) ក្នុងនោះអប់រំ៤,៥៦៣គ្រឿង និងផាកពិន័យ១៣,១៧១គ្រឿង៕