(ភ្នំពេញ)៖ លោកបណ្ឌិត ឈឹម សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមជួបសំណេះសំណាល ចូលរួមចែករំលែកបទពិសោធន៍, ពិសារអាហារសាមគ្គី និងថ្លែងអំណរគុណដល់យុវជន មកពីស្រុកបាធាយចំនួន៥០នាក់។
កម្មវិធីជួបជុំក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាធាយនេះធ្វើឡើងក្នុងគោលបំណង៖
១៖ ពង្រីក និងពង្រឹងភាពស្និតស្នាលរវាងក្រុមការងារ និងបងប្អូនយុវជននៅមូលដ្ឋាន។
២៖ ដើម្បីឱ្យបងប្អូនយុវជននៅមូលដ្ឋានបន្តការគាំទ្រ និងចូលរួមគ្រប់សកម្មភាពជាមួយ ក្រុមការងារថ្នាក់កណ្តាលបន្ថែមទៀត។
៣៖ ដើម្បីឱ្យបងប្អូនយុវជនបន្តការគាំទ្រ និងជួយផ្សព្វផ្សាយអំពីគោលនយោបាយបក្ស ដល់បងប្អូនប្រជាពលរដ្ឋ
ក្នុងកម្មវិធីនេះក៏មានបញ្ចូល វគ្គបណ្តុះបណ្តាលស្ដីពី «Innovation in Health System Development in 12th Century Cambodia under king Jayavarman VII» ដោយធ្វើបទបង្ហាដោយលោកសាស្ត្រាចារ្យ Oliver Schell ជាជនជាតិអាល្លឺម៉ង់ផងដែរ៕