(ភ្នំពេញ)៖ ក្រុមហ៊ុនសាច់ប៉ាតេ XO FOOD & DEVELOPMENT នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានបើកសម្ពោធទីតាំងថ្មីបន្ថែម១ទៀត ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អតិថិជន និង ផ្តល់នូវភាពងាយស្រួលដល់អតិជនក្នុងការមកទំនាក់ទំនងចង់ទិញសាច់ប៉ាតេយើងយកទៅលក់បន្តឬប្រើប្រាស់តាមតម្រូវការ។ សម្រាប់ទីតាំងថ្មី ដែលបានបើកសម្ពោធនៅព្រឹកនេះ គឺមានទីតាំងស្ថិតនៅ ផ្លូវលេខ៥៧ កែងផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រុមហ៊ុនសាច់ប៉ាតេ XO FOOD & DEVELOPMENT បានទទួលការគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់មជ្ឈដ្ឋាន ដោយសារតែក្រុមហ៊ុនយើង បានទទួលការផ្គត់ផ្គង់សាច់ប៉ាតេដែលមានលក្ខណៈស្តង់ដា និងគុណភាពខ្ពស់។ ទាំងនេះគឺជាការលើកឡើងរបស់ លោកស្រី យ៉ា ណារី ជានាយកប្រតិបត្តិក្រុមហ៊ុនសាច់ប៉ាតេ XO FOOD & DEVELOPMENT។
លោកស្រី យ៉ា ណារី បានឲ្យដឹងថា «ដើម្បីជាការអបអរសាទរ ចំពោះការបើកសម្ពោធទីតាំងថ្មីរបស់ក្រុមហ៊ុនសាច់ប៉ាតេ XO FOOD & DEVELOPMENT យើងខ្ញុំ នឹងមានការប្រូម៉ូសិនជាពិសេស សម្រាប់លោកអ្នក ដែលបានមកទិញផលិតផលនៅទីតាំងផ្ទាល់ គឺលោកអ្នក
ទិញមួយថែមជូន១ (Buy1 Get1Free) ក្នុងរយៈពេល៣ថ្ងៃគឺ ចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ ។
នាយកប្រតិបត្តិក្រុមហ៊ុនសាច់ប៉ាតេ XO FOOD & DEVELOPMENT បានឲ្យដឹងថា ក្រុមហ៊ុនសាច់ប៉ាតេ XO FOOD & DEVELOPMENT គឺមានផ្គត់ផ្គង់សាច់ប៉ាតេដែលមានស្តង់ដា និងគុណភាពខ្ពស់ជាច្រើនប្រភេទរួមមាន XO ហេម នំបុ័ងសាច់ប៉ាតេ XO ប៉ាតេចំហុយ និងត្រចៀកជ្រូកពិសេស XO និងមានជាច្រើនប្រភេទទៀតផងដែរ។
បន្ថែមពីលើនេះ លោកអ្នកនាងអាចទាក់ទងមក Facebook Page: XO FOOD និងលេខទូរស័ព្ទ ០៩៦ ៨០៥ ៣៣៣៣ និង ០៧៦ ៨៨៨៨ ០៩១។
យើងខ្ញុំផ្តល់ជូនលោកអ្នកនូវគុណភាពផលិតស្តង់ដា អនាម័យ និងភាពជឿជាក់ដល់លោកអ្នក៕