(ភ្នំពេញ)៖ «ដើម្បីជៀសវាងទណ្ឌកម្មអន្តរជាតិ ហ៊ុន សែន អើយចុះចេញទៅ!»។ នេះជាសម្តីរបស់ សម រង្ស៊ី ជនក្បត់ជាតិរត់គេចពីសំណាញ់ច្បាប់ដែលកោត ហ៊ានហារមាត់និយាយទៅរួច ដោយគ្មានការអៀនខ្មាសអ្វីបន្តិចឡើយ។ នេះបានបង្ហាញយ៉ាងច្បាស់ថា ត្រកូលក្បត់ជាតិ សម រង្ស៊ី គឺពិតជាបានដើរតាមគន្លងឪពុករបស់ខ្លួន សម សារី ដែលក្បត់ជាតិធ្វើជាកញ្ជះបរទេសប៉ុងធ្វើគត ព្រះករុណា សម្តេចនរោត្តម សីហនុ និងនាំយកកម្ពុជាដាក់ក្រោមនឹមអាណានិគមបរទេសជាថ្មីម្តងទៀត។
ដានជើងនយោបាយក្បត់ជាតិចាស់របស់ឪខ្លួននេះត្រូវបាន សម រង្ស៊ី ជាកូនអនុវត្តនៅពេលនេះទៀត។ សម រង្ស៊ី ពិតជាជនគ្មានការអៀនខ្មាសមែន ហើយពិតជាមុខក្រាស់ខ្លាំងណាស់! ជនក្បត់ជាតិរូបនេះ បានតាមព្យាបាទប្រជាជាតិខ្មែរ ប្រឆាំងផលប្រយោជន៍ប្រជាជនគ្រប់កាលៈទេសៈ ដើម្បីសម្រេចនូវគោលបំណងសងសឹកគំនុំគ្រួសារ និងសងសឹកកម្ពុជាដែលធ្វើឱ្យត្រកូលក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រខ្លួនត្រូវនិរាសព្រាត់ប្រាស់ រត់ចោលស្រុក។
ចាប់តាំងពីឈានជើងចូលទឹកដីកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ក្រោយពីរត់ចោលស្រុកតាមឪពុកក្បត់ ជាតិរបស់ខ្លួន សម រង្ស៊ី ដែលគេជឿថាមានរោគផ្លូវចិត្តបានធ្វើនយោបាយ បំផ្លាញជាតិខ្មែរ និងប្រឆាំងនឹងផល ប្រយោជន៍ប្រជាជនកម្ពុជារហូត។ នយោបាយដែលសម រង្ស៊ី និងបក្ខពួកគូកនរបស់ខ្លួនបានធ្វើគឺសុខចិត្តលុតជង្គង់ឱនក្បាលនិងធ្វើជាខ្ញុំ កញ្ជះបរទេស ដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួន និងធ្វើនយោបាយប្រឆាំងផលប្រយោជន៍ពលរដ្ឋខ្មែរតាមរយៈដើរញុះញង់បរទេសកុំឱ្យផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជា ហើយពួកគេចូលចិត្តបំផុតយកឯករាជភាពជាតិ បូរណភាពដែនដី និងអធិបតេយ្យជាតិដែលពលរដ្ឋខ្មែរខិតខំ ប្រឹងប្រែងការពារទៅប្តូរនឹងជំនួយបរទេស និងការគាំទ្រនយោបាយលើក្រុមខ្លួនដាក់សម្ពាធមកលើរដ្ឋាភិបាលស្របច្បាប់។
ជនក្បត់ជាតិ សម រង្ស៊ី អនុវត្តនយោបាយប្រជោបាយនិយម ញុះញង់ប្រជាពលរដ្ឋឱ្យស្អប់និងមាន កំហឹងនឹងរដ្ឋអំណាច មិនស្តាប់រដ្ឋអំណាច និងប្រឆាំងរដ្ឋអំណាច និងធ្វើអាជីវកម្មលើកំហឹងនេះដើម្បីបំ ពេញមហិច្ឆតាអំណាចរបស់ខ្លួន។ សម រង្ស៊ី គ្មានតម្លៃសម្រាប់ប្រជាជាតិខ្មែរឡើយ ប៉ុន្តែជាជនដែលមានតម្លៃសម្រាប់ការអនុវត្តច្បាប់ ព្រោះជនរូបនេះពិតជាអ្នកមានជំនាញក្នុងការញុះញង់ បញ្ឆេះកំហឹងវណ្ណៈសង្គម និងជាអ្នកដែលមានគំនិតអា ក្រក់ចំពោះជាតិខ្មែរ បំផ្លាញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាតិខ្មែរមាន។
សម រង្ស៊ី គ្មានតម្លៃ និងគ្មាន សិទ្ធិអំណាចទាមទារឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាលចុះចេញពីតំណែងឡើយព្រោះអំណាចដែល សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាមាននៅពេល នេះគឺបានតាមបែបប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតស្របច្បាប់ ប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព គណនេយ្យភាព និងមានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ពលរដ្ឋម្ចាស់ឆ្នោត។ សម រង្ស៊ី និងចៅហ្វាយនាយបរទេសរបស់ខ្លួនមិនត្រូវរំលោភលើឆន្ទៈ ដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជាឡើយ។ សមរង្ស៊ី អាចចុះចេញពីតំណែងជាមេបក្សប្រឆាំង ឬជាមេចលនាខុសច្បាប់របស់ខ្លួន និងទៅរស់នៅប្រទេសកំណើតទី២ របស់ខ្លួនបានព្រោះសម រង្ស៊ី ជាអ្នកនយោបាយចាញ់ចាស់វស្សា និងជាប់ឈ្មោះជាជនក្បត់ជាតិ ហើយប្តូរ ឋានៈជាអ្នកនយោបាយបែបប្រជាធិបតេយ្យមកឋានៈជាមេចលនាឧទ្ទាមខុសច្បាប់។
ប៉ុន្តែសម្រាប់សម្តេចតេជោ ហ៊ុន សែន គឺជាអគ្គរដ្ឋបុរសកម្ពុជា និងជាអ្នកសង្គ្រោះជាតិ និងសង្គ្រោះ ជីវិតប្រជាជនកម្ពុជារាប់លាននាក់ ចេញពីក្រញ៉ាំដៃនៃរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម និងជាស្ថាបនិក សន្តិភាពនៅកម្ពុជាតាមរយៈតួនាទីដ៏សំខាន់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាមួយសម្តេចព្រះបរមរតន កោដ្ឋ នរោត្តម សីហនុនិងជាអ្នកនាំយកសន្តិភាពពេញលេញជូនជាតិកម្ពុជាតាមរយៈនយោបាយ ឈ្នះ-ឈ្នះ។
ដោយសារតែស្នាដៃ ទេពកោសល្យក្នុងការដឹកនាំរបស់សម្តេចតេជោ កម្ពុជាត្រូវបានកសាងចេញពីប្រទេសដែលត្រូវបានខ្ទេចខ្ទីសល់តែគំនរផេះផង់មកជាប្រទេស ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់ល្អលើពិភពលោក ៧%ក្នុងមួយឆ្នាំរយៈពេល ២០ ឆ្នាំជាប់គ្នា និងបានស្តារតួនាទីនៅក្នុង សហគមន៍អន្តរជាតិ ធ្វើទំនាក់ទំនងការទូតជាមួយប្រទេសលើសកលលោកក្នុងនាមជាដៃគូស្មើសិទ្ធិ និងស្មើ ភាព ប៉ុន្តែមិនមែនជាប្រទេសរណប ឬក្រោមអាណានិយមប្រទេសណាមួយឡើយ។ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសចេញពីប្រទេសក្រីក្រតោកយ៉ាកមកជាប្រទេសមាន ចំណូលមធ្យមកម្រិតទាប និង ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កម្ពុជាមានតួនាទីលេចធ្លោផ្សេងទៀតក្នុងសកលលោក និងចូលរួមបេសកកម្មមនុស្សធម៌ក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ក៏ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា និងពលរដ្ឋខ្មែរដោយមិនខ្លាចនឿយហត់ និងពោរពេញដោយការលះបង់។
ការយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជន ការលះបង់សព្វបែបយ៉ាងដើម្បីអភិវឌ្ឍជាតិ ឱ្យរីកចម្រើន និងការពារសន្តិភាព ស្ថិរភាពឱ្យស្ថិតស្ថេរនេះ គឺផ្សារភ្ជាប់ជានិច្ចនឹងតួនាទីរបស់សម្តេចតេជោ ហ៊ុន សែន។ ហេតុដូច្នេះហើយបានជាគ្រប់ពេលវេលា គ្រប់ទីកន្លែងដែលមានវត្តមានសម្តេចតេជោ ហ៊ុន សែន មិនថានៅក្នុងប្រទេស ឬក្រៅប្រទេស ប្រជាពលរដ្ឋខ្មែរបានចេញមកស្វាគមន៍ គាំទ្រ និងបង្ហាញនូវសេ ចក្តីស្រឡាញ់ ពេញចិត្ត គាំទ្រចំពោះសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ដូច្នេះ សម រង្ស៊ី មិនមានតម្លៃអ្វីមកប្រៀបធៀបនឹងសម្តេចតេជោឡើយ ហើយក៏គ្មានសិទ្ធិអ្វីចាប់បង្ខំឱ្យសម្តេចតេជោចុះចេញពីតំណែងដែលបានមកពីការបោះឆ្នោតតាម បែបប្រជាធិបតេយ្យឡើយ។ ជាងនេះគ្មានបរទេសណាមួយ មានសិទ្ធិចាប់បង្ខំឱ្យកម្ពុជាគោរពតាមការសម្រេចចិត្តរបស់ខ្លួនដែលប្រកបដោយភាពលម្អៀងនយោបាយ ឡើយ។ កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យភាព មានសិទ្ធិនិងអំណាចពេញលេញនៅក្នុងការគ្រប់គ្រងនិងចាត់ចែងលើកិច្ចការផ្ទៃក្នុងរបស់ខ្លួន និងសម្រេចលើវាសនាអនាគតរបស់ខ្លួនដោយស្របច្បាប់។
សម រង្ស៊ី និងក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកដែលខំដើរកៀងគរបរទេសដែលធ្លាប់ជាសម្ព័ន្ធមិត្ររបស់ខ្លួនក្នុងបណ្តាញបក្សប្រឆាំងមកដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចណាមួយប្រឆាំង នឹងកម្ពុជាក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យគឺគ្រាន់តែជាអាយ៉ងដាច់ថ្លៃរបស់បរទេស និងជាជនក្បត់ជាតិដ៏ឆ្កួតលេលាម្នាក់ ប៉ុណ្ណោះ។តាមរយៈបទពិសោធចាញ់មិនដែលឈ្នះនៅក្នុងការបោះឆ្នោត ចាញ់ មិនដែលឈ្នះ ក្នុងការទទួលបានការគាំទ្រពីរាស្ត្រម្ចាស់ឆ្នោតចាញ់មិនដែលឈ្នះក្នុងការកៀងគរ មនុស្សមកធ្វើបាតុកម្មបំផ្លាញមុខមាត់ជាតិខ្មែរ ចាញ់មិនដែលឈ្នះក្នុងការនយោបាយការទូត សម រង្ស៊ី គួរតែដឹងខ្លួននិងខ្មាសខ្លួនឯង ខ្មាសពលរដ្ឋខ្មែរទាំងនគរដែលកើតជា ជាតិសាសន៍ខ្មែរ ប៉ុន្តែបេះដូង និងចិត្តជាកញ្ជះបរទេសនិង ជាសត្រូវរបស់ប្រជាជនកម្ពុជា។
ប្រជាជនកម្ពុជាដែលត្រៀមខ្លួនរួចជាស្រេចចំពោះមុខនៃការដាក់សម្ពាធ និងទណ្ឌកម្មដ៏អយុត្តិធម៌ប្រសិនបើបរទេសមួយចំនួននៅបន្តអនុវត្តនយោបាយលម្អៀងរបស់ខ្លួន ចំពោះមុខប្រទេសកម្ពុជាមួយនេះ។ ពលរដ្ឋខ្មែរបានប្តេជ្ញាចិត្តថា ទោះបីជានៅក្នុងតម្លៃណាក៏ដោយ ត្រូវបង្ក្រាបឱ្យបាននូវរាល់គម្រោងផែនការបំផ្លាញជាតិខ្មែរក្រោមរូបភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលជារបៀបវារៈនយោបាយរបស់បស្ទឹមប្រទេសមួយចំនួន តែងតែប្រើដើម្បីផ្លាស់ប្តូររបបដឹកនាំដែលខ្លួនយល់ថា មិនបម្រើផលប្រយោជន៍ និងភូមិសាស្ត្រនយោបាយរបស់ខ្លួន និងជាពិសេសជាងនេះទៅទៀត ពលរដ្ឋខ្មែរការពារឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះឱ្យបានជាដាច់ខាត។ ដូច្នេះ សម រង្ស៊ី គួរឈប់ឆ្កួតនឹងផែន ការបំផ្លាញកម្ពុជារបស់ខ្លួនបន្តទៀតទៅ ហើយក៏ឈប់ធ្វើជាកញ្ជះដាច់ថ្លៃរបស់បរទេស បំផ្លាញជាតិខ្មែរដោ យមិនខ្លាចរអារ និងមិនញញើតដៃទៀតទៅ។ ពលរដ្ឋខ្មែរសូមប្រាប់ សម រង្ស៊ី ថាសម រង្ស៊ី នឹងគ្មានវាសនាមក ជាន់ដីខ្មែរទៀតឡើយព្រោះអវត្តមានរបស់អ្នកពីទឹកដីកម្ពុជាគឺជាភ័ព្ទសំណាងរបស់កម្ពុជា ហើយពលរដ្ឋខ្មែរ រស់នៅដោយគ្មានក្តីព្រួយបារម្ភ និងពោរពេញដោយសន្តិភាព និងសេចក្តីសប្បាយរីករាយ ហើយការយកបរ ទេសមកគំរាមខ្មែរ គឺគ្រាន់តែជាយុទ្អសាស្ត្របំផ្លាញខ្មែរដ៏ឆ្កួតលេលាតែប៉ុណ្ណោះ៕
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨