Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្អាតបរិស្ថានជុំវិញផ្ទះ និងតាមទីសាធារណៈ ដោយផ្តើមចេញពីខ្លួនយើងគ្រប់ៗគ្នា

20-10-2018 17:00

(កំពង់ធំ)៖ ដើម្បីចូលរួមសម្អាតអនាម័យ និងបរិស្ថានឲ្យកាន់តែប្រសើរឡើងថែមទៀតនោះ អង្គការ «ចលនាភូមិថ្មី» ដែល ដឹកនាំដោយលោក គីម ហ៊ុយយ៉ុងជុល បានរួមសហការ ជាអាជ្ញាធរភូមិ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បាននាំគ្នារើសសំរាមនៅតាមដងផ្លូវ ក្នុងភូមិរការ និងភូមិកំរ៉ែង ក្នុងសង្កាត់ក្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំជាង១០០នាក់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

លោក សាន ហួង តំណាងអង្គការ «ចលនាភូមិថ្មី» បានលើកឡើងថា ការសម្អាតបរិស្ថានថ្ងៃនេះ ក្នុងគោលបំណងគឺប្រមូលសំរាមនៅតាមសលារៀន តាមផ្ទះ និងដងផ្លូវទីសាធារណៈ យកទៅដាក់កន្លែងមួយឲ្យបានសមរម្យឲ្យសិស្ស និងប្រជាពលរដ្ឋមានការស្វែងយល់ពីការរស់នៅស្អាត និងបរិស្ថានស្អាតទាំងនៅផ្ទះ និងទីសាធារណៈជាដើម។

លោកបានបញ្ជាក់ទៀតថា «ប្រសិនបើផ្ទះយើងស្អាត ភូមិយើងស្អាត ធ្វើឲ្យយើងមានសុខភាពល្អ ចៀសផុតពីជម្ងឺដង្កាត់ផ្សេងៗបានមួយកម្រិត។ ម៉្យាងវិញទៀត នៅតំបន់យើងនេះមានប្រាសាទបុរាណមួយ ក៏អាចជួយទាក់ទាញភ្ញៀវទេសចរចូលមកទស្សនា និងអាចធ្វើ ឲ្យជីវភាពបងប្អូនប្រសើរឡើងបានមួយកម្រិត»

ជាចុងក្រោយ លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសម្អាតបរិស្ថានជុំវិញផ្ទះ និងទីសាធារណៈដោយផ្តើមចេញពីខ្លួនយើងគ្រប់ៗគ្នា។ លោកស្រី កេន ស៊ីន ប្រជាពលរដ្ឋរស់នៅភូមិរការ បានលើកឡើងថា លោកស្រីចូលរួមរើសសំរាមថ្ងៃនេះគឺដើម្បីឲ្យបរិស្ថានក្នុងភូមិស្អាត មានអនាម័យ និងមានសុខភាពល្អ ចៀសផុតពីជម្ងឺផ្សេងៗ៕