(កំពង់ស្ពឺ)៖ ក្រុមអាជ្ញាធរនារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា កំឡុងម៉ោង០៩ព្រឹកមានករណីទឹកហូរយ៉ាងកំហុគដោយតែមានភ្លៀងធ្លាក់ខ្លាំង នៅចណុចភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបាក់ទំនប់ចំនួន១២ម៉ែត្រ បណ្តោយ១២០ម៉ែត្រ។
ភ្លាមៗមានសេចក្តីរាយការណ៍បន្ទាន់ថា មានក្មេងៗដែលឃ្វាលគោចំនួន១០នាក់ បានរត់គេចចេញពីចំណុចកើតហេតុ ក្នុងនោះមានភ្ញៀវជាជនបរទេសចំនួន៣នាក់ ស្រី២នាក់ តែពេលនេះបានត្រឡប់មកវិញដោយសុវត្ថិភាព។
តែភ្លាមៗនោះលោក វ៉ី សំណាង បានបញ្ជាឲ្យគ្រប់ជំនាញ ចុះជួយបន្ទាន់ដើម្បីស្វែងរកក្រុមក្មេងទាំង១០នាក់ ព្រមជាមួយជនបរទេសផងដែរ តែរសៀលថ្ងៃនេះ ពួកគេបានរួចផុតពីគ្រោះថ្នាក់វិញហើយ។
ក្រុមអាជ្ញាធរបានឲ្យដឹងថា ករណីបាក់ទំនប់នេះ មូលហេតុដោយសាតែកាលពីយប់មានភ្លៀងខ្លាំង ដែលជាហេតុបណ្តាលឲ្យទឹកហូរខ្លាំងធ្លាក់ចុះមកពីលើ ដែលទំនប់មិនអាចការពារបានបណ្តាលឲ្យបាក់៕