(កំពង់ស្ពឺ)៖ ដីមួយកន្លែងទំហំក្បាល៩ម៉ែត្រ៨តឹក បណ្តោយ១០០ម៉ែត្រ ដែលជំនាញថា វាស់វែងជាឯកតោភាគីនោះ ស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ម្ចាស់ដីគឺលោកស្រី វង្ស សុជា បន្ទាប់ពីគណៈកម្មការចម្រុះដែលមានសមាសភាព ចូលរួមដូចជា មេភូមិ មេឃុំ ប្រធានក្រុមប្រឹក្សាឃុំ ប្រធានសេវាកម្មយុត្តិធម៌ ភូមិបាលស្រុក និងប្រជាជនជុំវិញដីកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨កន្លងទៅ។
លោក យ៉ាង សុខជុំ ត្រូវជាប្តីលោកស្រី វង្ស សុខជា បានប្រាប់ថា កាលពីមុនដីគាត់ ស្ថិតនៅភូមិឃុំខាងលើបានបាត់ប្លង់។ បន្ទាប់ពីបានបាត់ ពួកគាត់បាននាំគ្នាធ្វើប្លង់ថ្មីដោយបានដាក់ឈ្មោះប្រពន្ធ ហើយក៏បានលក់មួយផ្នែកទៅឲ្យលោកស្រី គន ស្រីណែត ដែលកាលនោះលោកភូមិ បានអះអាងថា បានសរសេព្រុំប្រទល់ គន ស្រីណែត ទៅទល់និង សួង សាវឿន ដោយរំលងក្បាលដីរបស់លោកស្រី វង្ស សុខជា ក៏ប៉ុន្តែប្លង់ដីរបស់លោក សួង សាវឿន វិញបានដាក់ព្រុំប្រទល់ជាប់ជាមួយលោកស្រី វង្ស សុខជា វិញមិនមែនមានដីអត់ម្ចាស់នោះទេ។
ដោយសារតែកត្តាបច្ចេកទេសនេះហើយ បានធ្វើឲ្យក្រុមអាជ្ញាធរខ្លះគិតថា ជាដីដែលគេវាស់សល់ ឬចង់បន្លែបន្លំស៊ីដាច់ដីរបស់គេទៅវិញ។ ក្រោយពីដឹងពីភាពមិនប្រកតីនេះ ម្ចាស់ដីលោក យ៉ាង សុខជុំ បានដាក់ពាក្យ បណ្តឹងទៅន់កាន់សាលាស្រុកគងពិសី ដើម្បីសុំអន្តរាគមរកដីគាត់ត្រឡប់មកវិញ ទើបអាជ្ញាធរបានបង្កើត គណៈកម្មការចម្រុះដែលមានសមាសភាព ចូលរួមដូចជា មេភូមិ មេឃុំ ប្រធានក្រុមប្រឹក្សាឃុំ ប្រធានសេវាកម្មយុត្តិធម៌ ភូមិបាលស្រុក និងប្រជាជនជុំវិញដីវាស់ បានរកឃើញក្បាលដីទំហំក្បាល៩ម៉ែត្រ៨តឹក បណ្តោយ១០០ម៉ែត្រ ដែលសល់ពីចំនួនដីពិតប្រាកដរបស់អ្នកលក់ ដែលក្រុមចម្រុះគិតថា ជារបស់លោកស្រី វង្ស សុខជា ប្រពន្ធលោក យ៉ាង សុខជុំ ដែលបានដាក់ពាក្យប្តឹងទាមទាររកដី។
តែនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ មន្ត្រីភូមិបាលស្រុកគងពិសី ចេញសេចក្តីប្រកាសបិទជាសាធារណៈ បម្រុងរៀបចំធ្វើប្លង់ឲ្យឈ្មោះផ្សេងទៅវិញគឺឈ្មោះ នឿក ហេង ដោយឡែកឈ្មោះ នឿក ហេង នេះលោកប្រធានភូមិ និងតំណាង ឃុំមិនដែលស្គាល់សោះ។ ទើបកើតជាចម្ងល់ខណៈដីនៅជុំវិញដីនោះឈ្មួញកណ្តាលទិញអស់ហើយ ដើម្បីលក់បន្តឲ្យឈ្មួញចិន។ ទើបមានការតវ៉ាពីភាគីលោកស្រី វង្ស សុជា ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានចេញមុខអះអាងអំពីការបាត់ដីរបស់គាត់។
ក្រោយមកនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ គណៈកម្មការជម្រុះចុះមកជួបជុំគ្រប់ភាគីដែលពាក់ព័ន្ធ តាមការជម្រុញឲ្យដោះស្រាយពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្ត មន្ត្រីជំនាញភូមិបាល ស្រុកគងពិសីថា លោកមិនហ៊ានវាស់ទេ ព្រោះភាគីទាំង២មិនទាន់ត្រូវគ្នា ករណីនេះត្រូវបានគេសង្ស័យលោកអភិបាលស្រុក បានបញ្ជាមិនឲ្យវាស់ ដែលខ្លាចរកដីនោះឃើញបាត់បង់លាភសក្ការៈ ខណៈលុយថ្លៃទិញអាចឈ្មួញដី បានរៀបចំប្រគល់ជូនរួចរាល់អស់ហើយ បូករួមទាំងដីដែលមានទំនាស់នេះផងដែរ។
ចំពោះការចេញលិខិតបិទផ្សាយដាក់ឈ្មោះអ្នកផ្សេងជាក្រុមអ្នកគួកជេ ខុសពីលិខិតគណៈកម្មការចម្រុះចុះវាស់ពីដំបូង មន្ត្រីនៅស្រុកមួយចំនួន មានចេតនាមិនចង់ឲ្យវាស់ម្តងទៀតទេ ខ្លាចរកឃើញដីដែលពលរដ្ឋបានបាត់ ហើយត្រូវបង្វិលលុយសងគេវិញថែមទៀត។
មកដល់ពេលនេះ ពលរដ្ឋជាម្ចាស់ដីគ្រាន់តែស្នើសុំឲ្យអាជ្ញាធរមេត្តាវាស់វែងឡើងវិញ និងកោះហៅម្ចាស់ដីដែលបានលក់មកបូកបញ្ជីដីឡើងវិញនោះដីដែលបានបាត់ និងឃើញមកវិញហើយ។
លោក អ៊ឹម សៅរម្យ័ មន្ត្រីភូមិបាលស្រុកគងពិសី បានបញ្ជាក់ថា ក្រុមការងារពិតជាបានធ្លាប់វាស់ជាឯកតោភាគីឃើញដីនៅសល់ពីចំនួន ដែលបានលក់ពិតប្រាកដ ទំហំក្បាល៩ម៉ែត្រ៨តឹកមែន។ លោកបន្ថែមថា ករណីនេះបើមិនទាន់អាចដោះស្រាយវិវាទគ្នាចប់ទេ ការចេញប្លង់មិនអាចធ្វើទៅបានឡើយ៕