(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានចេញសេចក្ដីសម្រេចបង្កើតក្រុមអ្នកនាំពាក្យប្រចាំក្រសួងផែនការ ចំនួន៤រូប ក្នុងនោះរួមមាន៖ លោក ណុប កនណាវុឌ្ឍ អគ្គនាយករងផែនការ, លោក ស្រី ជា នាយរងខុទ្ទកាល័យក្រសួងផែនការ, លោក ជ័យ ណាត ប្រធាននាយកដ្ឋានរដ្ឋបាល និងលោក ផន ចិន្តា អនុប្រធាននាយកដ្ឋាននៃវិទ្យាស្ថានជាតិស្ថិតិ។

នៅក្នុងសេចក្តីសម្រេចរបស់លោករដ្ឋមន្រ្តី បានបង្ហាញថា ក្រុមអ្នកនាំពាក្យក្រសួងផែនការមានភារកិច្ចដូចខាងក្រោម៖

ទី១៖ ទាក់ទង និងឆ្លើយឆ្លងផ្លូវការជាសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ
ទី២៖ សហការជាមួយអង្គភាពទាំងអស់ចំណុះក្រសួងផែនការ ដើម្បីប្រមូលព័ត៌មាន និងឯកសារពាក់ព័ន្ធ ក្នុងការឆ្លើយបំភ្លឺជាមួយសាធារណជន និងបណ្តាញសារព័ត៌មាន
ទី៣៖ រៀបចំសន្និសីទសារព័ត៌មាននានារបស់ថ្នាក់ដឹកនាំក្រសួងផែន
ទី៤៖ បំពេញភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់រដ្ឋមន្រ្តីក្រសួងផែនការ៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់ទេសរដ្ឋមន្ត្រី ឆាយ ថន៖