(ភ្នំពេញ)៖ ជ័យលាភីអាជីវកម្មបង្កើតថ្មីចំនួន៩ ពីក្នុងកម្មវិធី Cambodia Rice Bowl Awards 2018 នឹងឡើងទៅវគ្គបន្ត ដើម្បីប្រកួតប្រជែងជាមួយនឹងបណ្ដាអាជីវកម្មបង្កើតថ្មីដទៃទៀត ដែលមកពីជុំវិញអាស៊ាននៅក្នុងកម្មវិធី «ASEAN Rice Bowl Startup Awards Regional Round 2018» ដែលមានវិទ្យាស្ថានជាតិ NIPTICT ជាដៃគូសហការរៀបចំប្រចាំប្រទេសកម្ពុជា។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ​ New Entrepreneurs Foundation ក្នុងគោលបំណងអបអរសាទរ ស្មារតីនៃការច្នៃប្រឌិត​ និងភាពជាសហគ្រិននៅក្នុងប្រព័ន្ធអេកូឡូស៊ី នៃអាជីវកម្មបង្កើតថ្មី ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ពានរង្វាន់នេះនឹងផ្តល់រង្វាន់ដល់ការច្នៃប្រឌិត ភាពឥតខ្ចោះ និងការអនុវត្តល្អបំផុត របស់អាជីវកម្មបង្កើតថ្មី ទាំងឡាយណានៅក្នុងតំបន់អាស៊ាន។

ជំហានងាយៗដើម្បីចូលទៅបោះឆ្នោត៖
១៖ សូមចូលទៅកាន់ http://bit.ly/Vote4CambodiaASEANStartupAwards
២៖ ចូលប្រអប់ COUNTRY ហើយជ្រើសយក Cambodia
៣៖ ចុចលើប្រអប់ Vote ដើម្បីបោះឆ្នោតគាំទ្រអាជីវកម្មបង្កើតថ្មីរបស់ខ្មែរយើង
៤៖ Login ទៅកាន់គណនី Facebook របស់អ្នកប្រសិនបើទាមទារ
៥៖ វានឹងចេញពាក្យ Voted មានន័យថាអ្នកបានបោះឆ្នោតដោយជោគជ័យ

ហើយកុំភ្លេចចុច Share ដើម្បីឲ្យមិត្តភ័ក្កក្នុង Facebook របស់អ្នកបានដឹងផង!