(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យមួយស្តីពីការបង្កើត ដែនជម្រកសត្វព្រៃ «ព្រៃកប្រសព្វ» ដែលមានផ្ទៃដីសរុបចំនួន ១២,៧៧០ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ។
យោងតាមអនុក្រឹត្យ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ មូលហេតុនៃការបង្កើតដែនជម្រកសត្វព្រៃនេះ រួមមាន៖
*ដើម្បីធានាឲ្យមានការថែទាំជម្រកសត្វព្រៃ សត្វស្លាប និងប្រព័ន្ធអេកូឡូស៉ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឲ្យមានការបំពេញលក្ខខណ្ឌចាំបាច់ សម្រាប់ប្រភេទណាមួយនៃសត្វព្រៃ សត្វស្លាប រុក្ខជាតិ និងជីវៈចម្រុះ។
*រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។
*ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តរភាព។
*លើកទឹកចិត្តឲ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សាការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាពផងដែរ៕
ខាងក្រោមនេះជាអនុក្រឹត្យ ដែលចេញដោយសម្តេចតេជោ ហ៊ុន សែន៖