(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការបង្កើតដែនជម្រកសត្វព្រៃ «សំបូរ» ដែលមានផ្ទៃដីសរុបចំនួន៥០,០៩៣ហិកតា ស្ថិតក្នុងភូមិសាស្ដ្រ ស្រុកសំបូរ ខេត្តក្រចេះ។ នេះបើតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
ក្នុងអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបង្កើតដែនជម្រកសត្វព្រៃ «សំបូរ» នេះ មានគោលបំណង ដូចតទៅ៖
* ដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ សត្វស្លាប និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឲ្យមានការបំពេញលក្ខខណ្ឌចាំបាច់ សម្រាប់ប្រភេទណាមួយ នៃសត្វព្រៃ សត្វស្លាប រុក្ខជាតិ និងជីវៈចម្រុះ។
* រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួល អាកាសធាតុ និងហានិភ័យគ្រោះមហន្ដរាយធម្មជាតិ។
* ផ្ដល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្ដរភាព។
* លើកទឹកចិត្តឲ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ ដោយនិរន្ដរភាព។
ខាងក្រោមនេះ ជាអនុក្រឹត្យ របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖