Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទិញស៊ីមឈ្នះឡាន! Metfone ប្រគល់រង្វាន់រថយន្ត TOYOTA Hilux Revo មួយគ្រឿងដល់អតិថិជន និងប្រាក់រង្វាន់ជាច្រើនដល់អ្នកឈ្នះ

19-10-2018 16:15

(ភ្នំពេញ)៖ ក្រុមហ៊ុមិត្តហ្វូន (metfone) បានប្រគល់រង្វាន់ដល់អតិថិជនដែលមានសំណាងធំបំផុតរបស់ខ្លួន ដោយឈ្នះរថយន្ត TOYOTA Hilux Revo មួយគ្រឿង និងលុយសុទ្ធជាច្រើនរង្វាន់ទៅកាន់អតិថិជនដែលមានសំណាងផ្សេងទៀត ក្នុងកម្មវិធី «ទិញស៊ីមឈ្នះឡាន» នៅផ្សារទំនើបអ៊ីអន សែនសុខ ស៊ីធី។

លោក ញ៉ុង ឌិនថន អគ្គនាយករង របស់ក្រុមហ៊ុនមិត្តហ្វូន ដែលបានចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់រង្វាន់ធំរបស់ក្រុមហ៊ុន metfone នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ បានបញ្ជាក់ថា «យើងពិតជាសប្បាយរីករាយ ដែលបានស្វែងរកអតិថិជន ដែលមានសំណាងបំផុតពីកម្មវិធី ទិញស៊ីមឈ្នះឡាន របស់យើង។ ការផ្ដល់ជូននេះ សម្រាប់អតិថិជនរបស់មិត្តហ្វូនទាំងអស់ ដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាកម្មរបស់មិត្តហ្វូន ហើយឆាប់ៗនេះ យើងនឹងមានកម្មវិធីថ្មីប្លែកៗ សម្រាប់អតិថិជនរបស់យើង ជាបន្តទៀតផងដែរ»។

លោកបានបន្តថា មិត្តហ្វូនជាមួយនឹងទស្សនវិស្ស័យអាជីវកម្ម «ផ្ដល់គ្រប់យ៉ាងដែលអ្នកត្រូវការ» តែងតែស្វែងយល់នូវអ្វី ដែលអតិថិជនចង់បាន ដូច្នេះហើយក្រុមហ៊ុនតែងតែនាំមកនូវតម្លៃដ៏ពិតប្រាកដ ទៅកាន់អតិថិជនគ្រប់រូបដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាកម្មរបស់មិត្តហ្វូនផងដែរ។

អ្នកនាង ប្រាជ្ញ សាមឿន រស់នៅខេត្តស្វាយរៀង ដែលជាអតិថិជនមានសំណាងបំផុត បានឈ្នះរង្វាន់ធំរថយន្ត TOYOTA Hilux Revo មួយគ្រឿង បានថ្លែងថា «ខ្ញុំរំភើបរីករាយណាស់ ដែលមិននឹកស្មានថា ឈ្នះរង្វាន់រថយន្ត១គ្រឿង ពីក្រុមហ៊ុនមិត្តហ្វូនបែបនេះសោះ ហើយនេះគឺជារង្វាន់ធំបំផុតក្នុងឆាកជីវិតខ្ញុំ។ ខ្ញុំភ្ញាក់ផ្អើលពេលដែលក្រុមហ៊ុនទូរស័ព្ទ មកប្រាប់ដំបូងអត់សូវជឿទេ ប៉ុន្តែមានអ្នកតេមកប្រាប់ និងសួរនាំច្រើន ព្រមទាំងអបអរសាទរខ្ញុំ ខ្ញុំក៏ជឿជាក់តែម្ដងទៅ»

អ្នកឈ្នះម្នាក់ទៀត មកពីខេត្តបន្ទាយមានជ័យ អ្នកនាង ឡូវ ស្រីលាប ដែលអ្នកឈ្នះរង្វាន់ទឹកប្រាក់១,០០០ដុល្លារអាមេរិក​ ក៏បានបង្ហាញអារម្មណ៍រំភើបថា សូមអរគុណដល់ក្រុមហ៊ុនមិត្តហ្វូន ចំពោះកាដូដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ខ្ញុំអាចយកលុយនេះ ទៅធ្វើអ្វីក៏បាន។ ខ្ញុំចង់ប្រើមិត្តហ្វូនយូរអង្វែងតទៅមុខទៀត ហើយខ្ញុំប្រហែលនឹងមានឱកាសឈ្នះរង្វាន់ផ្សេងៗជាច្រើនទៀត នៅពេលក្រោយ»។

គួរបញ្ជាក់ផងដែរថា កម្មវិធី ទិញស៊ីមឈ្នះឡាននេះដែរ គឺចាប់ផ្ដើមតាំងពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដោយរាល់អតិថិជនទាំងអស់គ្រាន់ តែធ្វើការទិញស៊ីមកាតមិត្តហ្វូនថ្មី និងធ្វើការបញ្ជូលទឹកប្រាក់ចាប់ពី ១ដុល្លារឡើងទៅ អំឡុងពេលនៃកម្មវិធីនេះ នឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនដូចជា រង្វាន់ទឹកប្រាក់ប្រចាំខែជារៀងរាល់ខែ ទឹកប្រាក់ ៥០០ដុល្លារ ១រង្វាន់, ទឹកប្រាក់ ១,០០០ដុល្លារ ១រង្វាន់, ទឹកប្រាក់ ១,៥០០ដុល្លារ ១រង្វាន់, និងរង្វាន់ធំចុងក្រោយរថយន្តម៉ាក TOYOTA Hilux Revo ដែលមានតម្លៃរហូតដល់ទៅ ៣,៥០០០ដុល្លារ ចំនួនរង្វាន់ ដែលទើបនឹងស្វែងរកឃើញអ្នកឈ្នះថ្មីៗនេះផងដែរ៕