(កំពត)៖ ក្រុមហ៊ុនស្រាបៀរ GANZBERG ដែលតែងតែធ្វើការងារមនុស្សធម៌ នៅក្នុងសង្គម ក៏ដូចជាបង្កើតព្រឹត្តិការណ៍សប្បាយៗ ជូនដល់ប្រជាពលរដ្ឋខ្មែរ មិនថានៅរាជធានីភ្នំពេញ រឺតាមបណ្តាខេត្តនានានោះទេ។ ហើយថ្មីៗនេះដែរ ក្រុមហ៊ុនស្រាបៀរអាល្លឺម៉ង់មួយនេះ បានប្រកាសថា នឹងយកមួកសុវត្ថិភាពចំនួន១ពាន់មួក ទៅចែក Free ជូនដល់ប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តកំពតផ្ទាល់តែម្តង ដោយមានទាំងក្បួនរថយន្ត និងម៉ូតូ អតិថិជនមហាសំណាងអ្នកឈ្នះរង្វាន់យក្សស្រាបៀរ GANZBERG ជិះដង្ហែរយ៉ាងសប្បាយរីករាយ។
ជាមួយនឹងការចែកមួកសុវត្ថិភាពដោយឥតគិតថ្លៃ បងប្អូនអាចរួមដំណើរជាមួយក្បួនរថយន្ត និងម៉ូតូ អ្នកឈ្នះរង្វាន់យក្សពីក្រុមហ៊ុនស្រាបៀរ GANZBERG ដើម្បីធ្វើការបោះតង់ និងញាំអាហារបែបពិនិក នៅលើភ្នំបូកគោពពកវិល ជាមួយគ្នាយ៉ាងសប្បាយរីករាយថែមទៀតផង ដែលនេះជាលើកទី២ផងដែរ សម្រាប់ដំណើរកំសាន្តទៅកាន់ភ្នំបូកគោ របស់មហាគ្រួសាររង្វាន់យក្សស្រាបៀរ GANZBERG។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើកម្មវិធីចែកមួកសុវត្ថិភាពខ្នាតធំ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដោយលើកទី១ ធ្វើឡើងនៅរាជធានីភ្នំពេញ និងលើកទី២នេះ ធ្វើឡើងនៅខេត្តកំពត ហើយមួកសុវត្ថិភាពទាំងនេះ ក៏មាននៅក្នុងក្រវិលកំប៉ុងស្រាបៀរ GANZBERG ដែលមានអ្នកឈ្នះរង្វាន់រាប់ម៉ឺនមួកសុវត្ថិភាពរួចមកហើយ៕