(ភ្នំពេញ)៖ ក្រុមហ៊ុនឈានមុខផ្នែកព័ត៏មានវិទ្យា Campura Triangulum Corporation និង Pivot3 នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានសហការគ្នាបង្កើតសិក្ខាសាលាមួយស្តីពី «Hyperconvergence Redefined-Smarter Infrastructure Solutions» ដែលផ្តោតសំខាន់លើដំណោះស្រាយ ផ្នែកព័ត៌មានវិទ្យា នាសណ្ឋាគារ សាន់វេ ភ្នំពេញ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញអំពីបច្ចេកវិទ្យារបស់ផលិតផល Pivot3 ដែលមានការជឿនលឿនជាលំដាប់ លើ Hyperconverged Infrastructure និង Video Surveillance Solution ដោយមានការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់់អតិថិជនមកពីស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ រោងចក្រផលិតកម្ម និងស្ថាប័នផ្សេងៗជាច្រើនទៀត។
លោកស្រី ស៊ឹម ស្រីទូច ប្រធានផ្នែកលក់របស់ក្រុមហ៊ុន Campura បានលើកឡើងថា សិក្ខាសាលានេះ គឺផ្តោតលើដំណោះស្រាយ ផ្នែកព័ត៌មានវិទ្យា ដែលជាផ្នែកមួយដ៏សំខាន់ និងគួរឲ្យយកចិត្តទុកដាក់ពីសំណាក់ អតិថិជនទាំងឡាយ ហើយលោកស្រីក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Pivot3 ដែលបានសហការដើម្បីបង្កើតកម្មវិធីនេះឡើងផងដែរ។
លោក Anthony Koo ជា Regional Sales Director តំណាងក្រុមហ៊ុន Pivot3 បានបង្ហាញថា សិក្ខាសាលានេះ មានគោលបំណង ចែករំលែកនូវចំនេះដឹង និងបទពិសោធន៍ថ្មីៗ ស្តីពីការប្រើប្រាស់និង តម្រូវការក្នុង ហេដ្ឋារចនាសម្ព័ន្ធ លើប្រព័ន្ធព័ត៌មានវិទ្យា។
លោកបញ្ជាក់ទៀតថា សិក្ខាសាលានេះនិងបង្ហាញ អំពីSurveillance និង Data Center Solution ដែលមានសក្តានុពលយ៉ាងខ្លាំងក្នុងការជំរុញ អាជីវកម្ម ឲ្យមានការជឿនលឿនខ្ពស់ដើម្បីបំរើសេវាកម្ម ដែលចេះតែកើនឡើង មិនឈប់ឈរ របស់អតិថិជន។
ចំណែកលោក Kevin Cheng ជា Regional Solutions Architect តំណាងក្រុមហ៊ុន Pivot3 បានលើកឡើងថា តាមរយៈសិក្ខាសាលានេះ អតិថិជននិងទទួលបាននូវចំណេះដឹងថ្មីៗ និងការយល់ដឹងពីររបៀបប្រើប្រាស់ ពីព្រោះវាជាផ្នែកបច្ចេកវិទ្យាមួយ ជួយ សម្រួលក្នុងស្ថាប័ននិង ផ្តល់ឱ្យលោកអ្នកនូវអត្ថប្រយោជន៍ នៃការផ្លាស់ប្តូរនូវព័ត៌មានវិទ្យាទំនើបៗ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពយ៉ាងឆាប់រហ័ស នឹងជួយជំរុញអាជីវកម្មអោយកាន់តែរីកចំរើន ហើយលោកក៏បានបានសំដែងនូវការអរគុណទៅកាន់អតិថិជន ដែលបានចូលរួមនៅក្នុងកម្មវិធីនេះផងដែរ៕