Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តធុនធំ៤គ្រឿងដឹកមី និងប្រេងឆា សង្ស័យបង់ពន្ធមិនគ្រប់ ត្រូវកម្លាំងនគរបាលខេត្តកណ្តាលបង្ក្រាបបាន

19-10-2018 12:36

(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា រថយន្តម៉ាក Hyundai ធុនធំចំនួន៤គ្រឿង ដែលដឹកទំនិញមានមី និងប្រេងឆាពេញរថយន្តតែម្តង ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលរបស់លោក ធ្វើការឃាត់ជាប់នៅវេលាម៉ោង០២៖១៦នាទី ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ឃុំវាលវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមលោកស្នងការ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល។ មន្រ្តីសមត្ថកិច្ច និងតុលាការខេត្តកណ្តាល បានបញ្ជាក់ផងដែរ រថយន្តដឹកទំនិញទាំង៤គ្រឿងនេះ សង្ស័យបង់ពន្ធមិនគ្រប់ដែលនាំចេញពីវៀតណាម៕