Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹទ្ធសភា ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សប្តាហ៍ក្រោយ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន២

19-10-2018 09:45

(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា​ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីប្រជុំពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។

របៀបវារៈទាំង២នោះរួមមាន៖

ទី១៖ ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៤

ទី២៖ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការ សម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៤៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភា៖