(ភ្នំពេញ)៖ ក្រុមហ៊ុនទ្រូម៉ាន់នី នឹងសម្ពោធបញ្ជរថ្មីរបស់ខ្លួនមួយទៀត នៅរោងភាពយន្ដ Major Cineplex នៃផ្សារទំនើប អ៊ីអនម៉លសែនសុខ នៅថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០១៨។ ក្នុងឱកាសនោះក្រុមហ៊ុនទ្រូម៉ានី និងរោងភាពយន្ដ Major Cineplex សហការគ្នាចែកសំបុត្រកុន 2D/3D របស់រោងភាពយន្ត Major ដល់អតិថិជនដោយឥតគិតថ្លៃ។

លោក ឈន់ សកល នាយកផ្នែកទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នីឲ្យដឹងថា «ក្នុងឱកាសនោះទ្រូម៉ាន់នីមិនត្រឹមតែ ចែកជូនសំបុត្រកុនឥតគិតថ្លៃប៉ុណ្ណោះទេ តែមថែមទាំងផ្ដល់រង្វាន់ជាទូរស័ព្ទស្មាតហ្វូនម៉ូឌែល iPhone XS ព្រមទាំងរង្វាន់ជាច្រើនទៀតផង»

លោកបន្ដទៀតថា ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ និងទទួលបានសំបុត្រកុនឥតគិតថ្លៃ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០១៨ អតិថិជនទាំងអស់គ្រាន់តែធ្វើដំណើរ ទៅកាន់ផ្សារទំនើបអ៊ីអនម៉លសែនសុខ ហើយស្វែងរកបញ្ជរទ្រូម៉ាន់នី បញ្ជូលទឹកប្រាក់ចូលទៅក្នុងគណនីទ្រូម៉ាន់នី របស់ខ្លួនក្នុងទូរស័ព្ទដៃជាការស្រេច។

បញ្ជរទ្រូម៉ាន់នីមានទីតាំងនៅជាន់ផ្ទាល់ដី បញ្ជរលេខT022 លោកអ្នកក៏អាចស្វែងរកតាមរយៈផែនទី LED របស់ផ្សារទំនើបអ៊ីអនម៉លសែនសុខផងដែរ។ លើសពីនេះជា ការផ្តល់ជូនបន្ថែមនូវសេវាដកដាក់លុយ ចាយលុយ បង់វិក័យបត្រនិងសេវាកម្មផ្សេងៗ របស់កម្មវិធីទ្រូម៉ាន់នីកាន់តែស្រួល៕