(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៧,៣៧៣គ្រឿង រកឃើញល្មើសច្បាប់ ១,៨០៧គ្រឿង (ម៉ូតូ៨២%) អប់រំ២៩៥គ្រឿង និងផាកពិន័យ១,៥១២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៨ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៣,៨១២គ្រឿង, អប់រំ១៤២គ្រឿង និងផាកពិន័យ១,១៩៥គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៦៩,១៤៥គ្រឿង រកឃើញយានយន្តល្មើស ១៤,៧៦៧ (ម៉ូតូ៨០%) ក្នុងនោះអប់រំ៣,៧០៨ និងផាកពិន័យ១១,២៥៧គ្រឿង៕