Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រាបៀរកម្ពុជា បន្ដលើកទឹកចិត្ដ និងគាំទ្រយ៉ាងពេញទំហឹងដល់កីឡាករកម្ពុជា

18-10-2018 17:26

(ភ្នំពេញ)៖ ជាការលើកទឹកចិត្តដល់កីឡាករជម្រើសជាតិបាល់ទាត់គោព្រៃកម្ពុជា ទោះទទួលបរាជ័យនៅលើទីលាន ប្រកួតជាមួយសិង្ហបុរី កាលដើមសប្ដាហ៍នេះក្ដី លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ដែលជាអ្នកឧបត្ថមធំសម្រាប់ការប្រកួតនេះ ហើយបានចូលរួមទស្សនាផ្ទាល់ លោកនៅតែគាំទ្រយ៉ាងពេញទំហឹង ដល់កីឡាករកម្ពុជា ហើយលើកទឹកចិត្តដល់កីឡាករបន្ថែមការហ្វឹកហាត់បន្តទៀត ដើម្បីត្រៀមលេងមួយប្រកួតទៀតនៅក្នុងខែធ្នូ ២០១៨ ខាងមុខនេះ។

លោកអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីសបន្ដថា «កីឡាតែងមានចាញ់ មានឈ្នះវាជារឿងធម្មតា ក្រុមកីឡាកររបស់យើងធ្វើបានល្អណាស់នៅតង់ទី១ ហើយនៅតង់ទី២ យើងក៏រក្សារបៀបលេងរបស់យើងបានល្អដែរ ដោយគ្រាន់តែភាគីម្ខាងទៀត ផ្លាស់ប្តូរបច្ចេកទេសរបស់គេ ក្នុងការវាយលុកមកលើយើង យ៉ាងសន្ធុប ដែលធ្វើឲ្យខ្សែរការពាររបស់យើង ផ្លាត់ស្នៀតបណ្តាលឲ្យគ្រាប់បាល់ ២ គ្រាប់ទម្លុះចូលសំណាញ់កម្ពុជា»

ក្រៅពីព្រិត្តការណ៍ប្រកួតបាល់ទាត់នេះ យើងក៏សង្កេតឃើញដែរថាក្រុមហ៊ុនឧបត្ថមកម្មវិធីនីមួយៗបានរៀបចំល្បែងកម្សាន្តផ្សេងៗទាក់ទងទៅនឹងបាល់ទាត់ និង តន្ត្រីឌីជេរាំលេងសប្បាយ សម្រាប់អ្នកចូលរួមទស្សនាយ៉ាងគគ្រឹកគគ្រេងផងដែរ ជាពិសេសនៅស្តង់ស្រាបៀរកម្ពុជា បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕