Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការទូតហ្គាណា អបអរសាទរលោក ប្រាក់ សុខុន ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា​ ក្នុងអាណត្តិថ្មី

18-10-2018 16:19

(ភ្នំពេញ)៖ លោកស្រី ស្យឺលី អាយូកូ បូក្វី រដ្ឋមន្ត្រីការបរទេស និងសមាហរណកម្មតំបន់ នៃសាធារណរដ្ឋហ្គាណា បានផ្ញើសារលិខិតអបអរសាទរជូនដល់លោក ប្រាក់ សុខុន ដែលត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សម្រាប់អាណត្តិថ្មីនេះ។

ក្នុងលិខិតសម្តែងការអបអរសាទរ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ លោកស្រី ស្យឺលី អាយូកូ បូក្វី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង សូមអបអរសាទរឯកឧត្តម ដែលត្រូវបានតែងតាំង ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហបក្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា»

ប្រមុខការទូតសាធារណរដ្ឋហ្គាណា បានគូសបញ្ជាក់ថា សាធារណរដ្ឋហ្គាណា ទាំងមូលទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទាំងនៅក្នុងកម្រិតទ្វេរភាគី និងពហុភាគី ដើម្បីប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរផងដែរ៕