(ភ្នំពេញ)៖ ជំងឺលើសសម្ពាធឈាម ត្រូវបានគេទទួលស្គាល់ថា គឹជាជំងឺមួយប្រភេទឧហ្សាហ៍កើតឡើងទៅលើមនុស្សមានវ័យចំណាស់ ដែលមានអាយុ ចន្លោះពី៥៥ឆ្នាំ ទៅ៦០ឆ្នាំ ដោយមិនប្រកាន់ភេទនោះទេ និងម្យ៉ាងវិញទៀត ជំងឺប្រភេទនេះ គឺពិតជាកាចសាហាវបំផុត អាចធ្វើឲ្យអ្នកជំងឺពិការភាព និងអាចឈានទៅដល់ការបាត់បង់អាយុជីវិតបានក្នុងពេលមួយប៉ព្រិចភ្នែក បើយើងមិនអនុវត្តន៍ទៅតាមការណែនាំ ឬវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានត្រឹមត្រូវនោះ។
លោកស្រីវេជ្ជបណ្ឌិត ឡេ ធិធូធ្វី (Le Thi Thu Thuy) អ្នកឯកទេសផ្នែកបេះដូង និងជាអនុប្រធានផ្នែកបេះដូង មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម បានអះអាងយ៉ាងច្បាស់ថា ជំងឺលើសសម្ពាធឈាម គឺជាឃាតកឈាមត្រជាក់យ៉ាងច្បាស់មែន និងថែមមានផងប៉ះពាល់៤ធំៗរួមមាន៖ ទី១៖ បេះដូង, ទី២៖ ខួរក្បាល, ទី៣៖ ភ្នែក និងទី៤៖ តម្រង់នោម (ក្រលៀន)។
ការអះអាងបែបរបស់ លោកស្រីវេជ្ជបណ្ឌិត ឡេ ធិធូធ្វី ធ្វើឡើងនៅក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នកជំងឺលើសសម្ពាធឈាម ចំនួន៥០នាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ដែលមានការសហការជាមួយក្រុមហ៊ុនឱសថ DHG Pharma ជាងនេះទៅទៀតនោះគឺ កិច្ចសហការរវាងស្ថាប័នទាំង២នេះ នឹងធ្វើឡើងសម្រាប់អ្នកជំងឺដល់ទៅ១ពាន់នាក់។
បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma រៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ជំងឺពុកឆ្អឹង ឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ហើយសម្រាប់កិច្ចសហការនេះនឹងធ្វើឡើងសម្រាប់អ្នកជំងឺរហូតដល់ទៅ១ពាន់នាក់ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម មានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
លោកស្រីវេជ្ជបណ្ឌិត ឡេ ធិធូធ្វី ធ្វើ បានបញ្ជាក់ថា «ជំងឺលើសសម្ពាធឈាមជាឃាតក «ឈាមត្រជាក់» ដែលយើងមិនអាចដឹងថាវាកើតឡើងនៅពេលណានោះទេ សម្រាប់មនុស្សយើងធម្មតាមានសុខភាពល្អមិនធ្វើទុកអ្វីនោះទេ ក៏ប៉ុន្តែនៅពេលដែលសម្ពាធឈាមរបស់គាត់(អ្នកជំងឺ) ឡើងខ្ពស់ គាត់មានផលប៉ះពាល់ទៅលើខួរក្បាល ទៅលើភ្នែក ឬក៏ទៅលើបេះដូង និងតម្រង់នោម ដល់ពេលនោះបានគាត់(អ្នកជំងឺ) ដឹងថាគាត់លើសម្ពាធឈាម ហើយទាំងអស់នេះ គឺជាផលប៉ះពាល់ដល់ធំរបស់ជំងឺលើសម្ពាធឈាម»។
លោកស្រីបន្ថែមថា ផលប៉ះពាល់របស់ជំងឺលើសសម្ពាធឈាម គឺមាន៤ប្រភេទរួមមាន ទី១៖ បេះដូង គឺអាចនឹងធ្វើអ្នកជំងឺមានបញ្ហាខ្លាំង ឬអាចឈានទៅដល់ខ្សោយបេះដូងទៅទៀត និងទី២៖ ខួរក្បាល គឺអាចធ្វើឲ្យអ្នកជំងឺឈានទៅដល់ដាច់សរសៃឈាមខួរក្បាល និងបណ្តាលឲ្យបាត់បង់ជីវិត ក៏ព្រោះតែសម្ពាធឈាមឡើងខ្ពស់ពេក និងទី៣៖ ភ្នែក ខណៈដែលឈាមឡើងខ្ពស់អាចបណ្តាលឲ្យអ្នកជំងឺហើមសរសៃឈាមក្នុងភ្នែកអាចធ្វើឲ្យស្រវាំងភ្នែក និងម្យ៉ាងវិញទៀតនៅពេលដែលហើមខ្លាំង អាចនឹងធ្វើឲ្យដាច់សរសៃឈាមក្នុងភ្នែក នឹងបណ្តាលឲ្យអ្នកជំងឺពិការភ្នែកបាន និងទី៤៖ តម្រង់នោម គឺធ្វើឲ្យអ្នកជំងឺងាយនឹងខ្សោយតម្រង់នោម និងក្លាយទៅជាតម្រង់នោមរ៊ាំរ៉ៃ និងគ្រោះថ្នាក់អាចទៅដល់ការលាងឈាម។
សូមជម្រាបថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នកជំងឺលើសម្ពាធឈាម នេះគឺជាកម្មវិធីមនុស្សធម៌ ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ប្រជាពលរដ្ឋខ្មែរ ឱ្យមានឱកាសទទួលបាន ការថែទាំសុខភាព ប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិត ឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ។
វេជ្ជបណ្ឌិត ឡេ ធិធូធ្វី បានពន្យល់ថា មនុស្សធម្មតាមិនមានកើតជំងឺលើសសម្ពាធឈាម គឺមានសម្ពាធឈាមនៅក្រោម ១២០/៨០ ចាប់ពី១២០/៨០ ទៅ១៣០/៨០ ងាយនឹងលើសសម្ពាធឈាម ប្រសិនបើលើសពី១៣០/៨០ ឈានចូលដល់ជំងឺលើសឈាមដំណាក់កាលទី១តម្រូវឲ្យអ្នកជំងឺ ត្រូវធ្វើពិនិត្យរបបអាហារឲ្យត្រឹមត្រូវ និងហាត់ប្រាណឲ្យបានទៀតទាត់ បើសិនជាឡើងដល់១៤០/៨០ ឡើងទៅ តម្រូវឲ្យធ្វើការព្យាបាលដោយការពិសារថ្នាំពេទ្យដើម្បីទម្លាក់សម្ពាធឈាម។
ជាមួយគ្នានោះដែរ លោស្រីវេជ្ជបណ្ឌិត ក៏បានណែនាំដល់អ្នកជំងឺទាំងអស់ដែលកើតប្រភេទនេះ តែមិនទាន់ឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរ គួរតែធ្វើការហាត់ប្រាណឲ្យបានទៀតទាត់ និងមួយវិញទៀត បញ្ហារបបអាហារក៏សំខាន់ខ្លាំងណាស់ដែរ គឺគួរកុំបីទទួលទានអាហារដែល មានជាតិប្រៃ និងខ្លាញ់ច្រើនពេក ព្រោះអាហារទាំងអស់នេះ គឺធ្វើឲ្យអ្នកជំងឺកាន់តែមានបញ្ហាលើសសម្ពាធឈាមកាន់តែខ្លាំងទៅផងដែរ៕