(ភ្នំពេញ)៖ ប្រធានាធិបតី នៃសាធារណរដ្ឋហ្គាណា លោក ណាណា អាដដូ ដានក្វា អាគូហ្វូ-អាដដូ បានផ្ញើសារលិខិតអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ដេចបានបន្ដជាប់ឆ្នោតជាថ្មីកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបន្ដរក្សាវិបុលភាពថែមទៀតជូនប្រទេស និងប្រជាជនកម្ពុជា។
តាមលិខិតផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ លោក ណាណា អាដដូ ដានក្វា អាគូហ្វូ-អាដដូ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមរដ្ឋាភិបាល និងប្រជាជនហ្គាណា ខ្ញុំមានសេចក្តីសោមនស្ស រីករាយយ៉ាងខ្លាំង សូមផ្ញើចូនសម្តេច នូវអបអរសាទរអស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេច ត្រូវបានតែងតាំងសារជាថ្មី ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
ប្រធានាធិបតីនៃសាធារណរដ្ឋហ្គាណា ក៏បានជូនពរឱ្យសម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យបន្តទៀត និងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និតជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដែលមានស្រាប់រវាងប្រទេស និងប្រជាជនរបស់យើងទាំងពីរផងដែរ៕
ខាងក្រោមនេះ ជាសារលិខិតជូនអបអរសារទររបស់ប្រធានាធិបតីសាធារណរដ្ឋហ្គាណា ជាភាសាខ្មែរ ដូចខាងក្រោម៖