(ភ្នំពេញ)៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ មានការទទួលស្គាល់ពី គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្មជា (ACC), បានទទួល វិញ្ញាបនបត្រធានាគុណភាពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបាន វិញ្ញាបនបត្រស្តង់ដាគុណភាព ISO 9001:2015។
បច្ចុប្បន្នវិទ្យាស្ថានមាន កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាតិ និងអន្តរជាតិជាច្រើន ក្នុងការបញ្ជូននិស្សិតទៅសិក្សា ក៏ដូចជាសិក្សាបន្តមានដូចជា ប្រទេសចិន ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី និងប្រទេសសឹង្ហបូរី។
ក្នុងឆ្នាំសិក្សា២០១៨-២០១៩ នេះ វិទ្យាស្ថានមានផ្តល់អាហារូបករណ៍រដ្ឋចំនួន៦៨៥កន្លែង ហើយសម្រាប់ថ្នាក់សិក្សាបង់ថ្លៃ៥០០នាក់ដំបូង វិទ្យាស្ថានបញ្ចុះតម្លៃពិសេស ជូនទៅតាមនិទ្ទេស ចំពោះសិស្សធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចចូលរៀនថ្នាក់បរិញ្ញាបត្ររង រួចបន្តថ្នាក់បរិញ្ញាបត្រឆ្នាំទី៣តែម្តង។ ជាមួយគ្នានេះ វិទ្យាស្ថានមានការិយាល័យទំនាក់ទំនង រោងចក្រ សហគ្រាស សម្រាប់ស្វែងរកការងារជូននិស្សិតធ្វើ។
សម្រាប់មុខជំនាញសម្រាប់សិក្សារួមមាន៖ គណនេយ្យនិងហិរញ្ញវត្ថុ, ធនាគារនិងហិរញ្ញវត្ថុ, លក់និងម៉ាឃិតធីង, សេដ្ឋកិច្ចពាណិជ្ជកម្ម, គ្រប់គ្រងអាជីវកម្ម ភាសាអង់គ្លេស និងព័ត៌មានវិទ្យា។ ទន្ទឹមនឹងនោះវិទ្យាស្ថានមានកម្មវិធីសិក្សា ជាលក្ខណៈអន្តរជាតិ ដោយបណ្តុះបណ្តាលលើជំនាញ ទំនាក់ទំនង អន្តរជាតិ (International Relations) និងគ្រប់គ្រងពាណិជ្ជកម្ម អន្តរជាតិ (Internationa Business Management)។ វិទ្យាស្ថានក៏មានបើកបង្រៀនវគ្គខ្លីសម្រាប់ ថ្នាក់ភាសាចិន ភាសាកូរ៉េ និងភាសាជប៉ុន។
សម្រាប់កម្រិតសិក្សាមាន៖ ថ្នាក់អនុបណ្ឌិត ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់សញ្ញបត្របច្ចេកទេស និងវិជ្ជាជីវ១។ ទន្ទឹមនឹងនោះវិទ្យាស្ថានក៏មានបើកជំនាញវគ្គខ្លីៗ លើជំនាញទៅតាមតម្រូវការអ្នកសិក្សាផងដែរ។
* ចាប់ចុះឈ្មោះ ពីថ្ងៃនេះតទៅ ពិសេស បវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៨
* ទូរស័ព្ទទំនាក់ទំនងៈ ០៦៩ ៦០៦ ៥៧២ ០១២ ៨៥ ៣០ ៣០ និង ០៩៦ ៨៨៨ ៥ ៨៨៨