(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នេះ ស្រាបៀរ Heineken® ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia នឹងរៀបចំកម្មវិធីរាំលេងកម្សាន្តជាមួយនឹងចង្វាក់ EDM (Electronic Dance Music) ម្ដងទៀតហើយដែលកម្មវិធីនោះមានឈ្មោះថា Afterlife: Day of the Dead នៅសណ្ឋាគារ Hotel Cambodiana ។
លើកនេះក៏មិនខុសពីលើកមុនៗដែរ EDM Cambodia បានអញ្ជើញឌីជេរ&ផលិតករចម្រៀង(DJ/Producer) ដ៏ល្បីពីផលិតកម្ម Barong Family គឺ លោក Mike Cervello!
ក្រៅពី Mike Cervello ក៏នៅមានឌីជេរ និងផលិតករចម្រៀងផ្សេងៗទៀតដែលមកពីប្រទេសថៃ និងកម្ពុជាយើងផ្ទាល់ នឹងចាក់ភ្លេងឲ្យលោកអ្នករាំយ៉ាងសប្បាយ ចាប់ពីម៉ោង៥រហូតដល់ចប់កម្មវិធី ក្នុងនោះរួមមាន ក្រុម Animal Project, VXY, DJ Maily និងលោក LOR ផងដែរ។
សណ្ឋាគារកាំបូឌីយ៉ាណា ជាកន្លែងល្អបំផុតនៅក្នុងទីក្រុង សម្រាប់រៀបចំព្រឹត្តិការណ៍ពិសេសនេះ។ ទីធ្លាខាងក្រៅដែលបានកែលម្អជាថ្មីមានឆាកទំហំ 22 ម៉ែត្រ និងជាទីកន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗយ៉ាងមានសុវត្ថិភាព ហើយអាចទទួលភ្ញៀវបានរាប់ពាន់នាក់។
សណ្ឋាគារនេះ ក៏មានកន្លែងដើរកម្សាន្តដ៏ធំមួយ ដែលមានទីវាលដ៏ធំដែលអាចរៀបចំព្រឹត្តិការណ៍ធំៗដូចជាកម្មវិធីប្រគំតន្ត្រី កម្មវិធីតាំងពិព័រណ៍ ពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីពិសេសផ្សេងទៀតដែលលោកអ្នកចង់រៀបចំ។
កម្មវិធីនេះនឹងក្លាយជាបទពិសោធន៍ប្លែកអស្ចារ្យមួយក្នុងការកម្សាន្តសប្បាយរីករាយជាមួយនឹងពិធីជប់លៀង និងតន្ត្រី។ សូមកុំខកខានរំលងឱកាសដ៏កម្រនេះ!
សំបុត្រចូលរួមតម្លៃ៖ ១៥ ដុល្លារ (Normal Pass) ពីថ្ងៃទី១៥ តុលា, ២០ ដុល្លារ (Walk-in) នៅថ្ងៃទី២៧ តុលា សំបុត្រចូលរួម អាចទិញតាមរយៈការបំពេញព័ត៌មានក្នុងLink ៖http://www.edmcambodia.com/afterlife ។ ដើម្បីស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍ Heineken® នៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/heineken/
សូមរីករាយទទួលទានស្រាបៀរ Heineken® ដោយការទទួលខុសត្រូវ!!!