(ភ្នំពេញ)៖ គិតត្រឹមម៉ោង១០៖០០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បេក្ខនារីបវរកញ្ញាកម្ពុជា (Miss Grand Cambodia) គឺកញ្ញា ឌី លីកា (Dy Lika) បានឈ្នះដាច់គេតាមរយៈការបោះឆ្នោតលើ Facebook ក្នុងការប្រកួតបន្តឈុតតំណាងជាតិល្អបំផុត ក្នុងចំណោមឈុតតំណាងជាតិទាំង២០ប្រទេស។ បវរកញ្ញាទាំង២០នាក់ ដែលប្រកួតឈុតតំណាងប្រទេសនេះទៀតសោត នឹងត្រូវជ្រើសយក១០នាក់ប៉ុណ្ណោះ។
បើតាមចំណាត់ថ្នាក់លើទំព័រ Facebook «Miss Grand International» គិតត្រឹមម៉ោង១០៖០០នាទីយប់នេះ ចំនួនការគាំទ្រ (Like) និងចែករំលែក (Share) សម្រាប់បវរកញ្ញាចំនួន១០រូប រួមមាន៖
*បវរកញ្ញាកម្ពុជា (Miss Grand Cambodia) មានចំនួនចែករំលែកជិត៧សែនដង និងចំនួនគាំទ្រជាង៧ម៉ឺនដង។
*បវរកញ្ញាវៀតណាម (Miss Grand Vietnam) មានចំនួនចែករំលែកជាង៦ម៉ឺនដង និងចំនួនគាំទ្រជិត២ម៉ឺនដង។
*បវរកញ្ញាឥណ្ឌូនេស៉ី (Miss Grand Indonesia) មានចំនួនចែករំលែកជាង៨ម៉ឺនដង និងចំនួនគាំទ្រ១ម៉ឺនដង។
*បវរកញ្ញាម៉ិចស៉ីកូ (Miss Grand Mexico) មានចំនួនចែករំលែកជាង៤ម៉ឺនដង និងចំនួនគាំទ្រជាង១ម៉ឺនដង។
*បវរកញ្ញាផារ៉ាហ្កាយ (Miss Grand Paraguay) មានចំនួនចែករំលែក៣ម៉ឺនដង និងចំនួនគាំទ្រជាង១ម៉ឺនដង។
*បវរកញ្ញាប៉េរូ (Miss Grand Peru) មានចំនួនចែករំលែកជាង៣ម៉ឺនដង និងចំនួនគាំទ្រជាង៥ពាន់ដង។
*បវរកញ្ញាហ្វីលីពីន (Miss Grand Philippines) មានចំនួនចែករំលែកជាង២ម៉ឺនដង និងចំនួនគាំទ្រជាង១ម៉ឺនដង។
*បវរកញ្ញាថៃ (Miss Grand Thailand) មានចំនួនចែករំលែកជាង១ម៉ឺនដង និងចំនួនគាំទ្រជាង៦ពាន់ដង។
*បវរកញ្ញាឡាវ (Miss Grand Laos) មានចំនួនចែករំលែកជាង១ម៉ឺនដង និងចំនួនគាំទ្រជាង៦ពាន់ដង។
*បវរកញ្ញាឥណ្ឌា (Miss Grand India) មានចំនួនចែករំលែកជាង១ម៉ឺនដង និងចំនួនគាំទ្រជាង៥ពាន់ដង។
ទោះបីជាចំនួនបោះឆ្នោតនៅលើ Facebook គេសង្កេតឃើញបវរកញ្ញាកម្ពុជា មានចំនួនច្រើនលើសគេក្តី ក៏ប៉ុន្តែក្រៅពីគណៈកម្មាការប្រកួតកម្មវិធីនេះ មិនអាចមាននរណាអាចធ្វើចំណាត់ថ្នាក់បានឡើយ ព្រោះការបោះឆ្នោតថ្មី ដែលទើបបង្កើតព្រឹកមិញនេះ ក៏បានអនុញ្ញាតឲ្យមហាជន បោះឆ្នោតតាមរយៈ App Store ផងដែរ។ ការបោះឆ្នោតតាមរយៈ App Store មួយនេះ ក៏គេមិនអាចមើលដឹងថា បវរកញ្ញាណាមួយដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេដែរ។
សូមជម្រាបថា ការប្រកួតឈុតតំណាងជាតិល្អបំផុត (Best National Costumes) ក្នុងចំណោមឈុតទាំង២០នេះ ដើម្បីជ្រើសរើសឈុតតំណាងជាតិ ដែលល្អជាងគេចំនួន១០ឈុត (ក្នុងនោះ៥ឈុត ឬ៥បេក្ខភាព បានមកពីការបោះឆ្នោតគាំទ្រ។ រីឯ ៥ឈុត ឬ ៥បេក្ខភាពទៀត បានមកពីការផ្តល់ពិន្ទុជ្រើសរើស ពីគណៈកម្មការប្រចាំវគ្គ)។
ការបោះឆ្នោតគាំទ្រជាថ្មី តាមរយៈការ Like និង Share ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅវេលាម៉ោង៥៖០០ល្ងាច ម៉ោងនៅមីយ៉ាន់ម៉ា ត្រូវនឹងម៉ោង ៥៖៣០នាទីល្ងាច ម៉ោងនៅប្រទេសកម្ពុជា ដើម្បីចម្រាញ់យកបេក្ខនារីបវរកញ្ញាមកពី ១០ប្រទេស ដែលគ្រងឈុតសម្លៀកបំពាក់ តំណាងជាតិល្អដាច់គេ។
ដូច្នេះសូមជនរួមជាតិខ្មែរទាំងអស់គ្នា ពិសេសអ្នកប្រើប្រាស់ Facebook សូមរួសរាន់ឡើងចូលរួម Like និង Share ឲ្យបានច្រើនៗបន្ថែមទៀត ដើម្បីគាំទ្រឲ្យតំណាងជាតិខ្មែរយើង មានឱកាសជាប់ជាឈុតល្អផ្តាច់គេ លើឆាកអន្តរជាតិ។ ដោយឡែកពានរង្វាន់ឈុតតំណាងជាតិល្អជាងគេ នឹងត្រូវផ្តល់ពិន្ទុជ្រើសរើស ដោយគណៈកម្មការកិត្តិយស ប្រចាំកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ព្រមទាំងប្រកាសលទ្ធផលនារាត្រី ប្រកួតផ្តាច់ព្រ័ត្តថ្ងៃទី២៥ ខែតុលា ខាងមុខនេះហើយ។
ចំពោះរបៀបនៃការបោះឆ្នោតគាំទ្រ សម្រាប់វគ្គ Top10 នេះ គឺធ្វើឡើងដូចការបោះឆ្នោត Top20 ដែរ ក្នុងនោះ Like ម្ដង គឺទទួលបាន ១ពិន្ទុ ហើយប្រសិនបើ Share ម្ដង គឺទទួលបានរហូតដល់ទៅ ៥ពិន្ទុ (សូមចុច តែ សញ្ញា like មេដៃ និង Share ទើបគេរាប់ពិន្ទុ សញ្ញាផ្សេងកុំចុច)។
ខាងក្រោមនេះ ជារបៀបបោះឆ្នោតជូនបេក្ខនារីកម្ពុជា៖
ទី១៖ ចូលទៅកាន់លីង៖ https://www.facebook.com/MISSGRANDINTERNATIONAL/photos/a.638388602850806/1998723643483955/?type=3 ដើម្បីទស្សនារូបភាពបង្ហាញម៉ូតរបស់បវរកញ្ញាកម្ពុជា និងបវរកញ្ញាដទៃទៀត។
ទី២៖ លោកអ្នកនឹងឃើញរូប Miss Grand កម្ពុជា គឺកញ្ញា ឌី លីកា ឈរបង្ហាញម៉ូតសម្លៀកបំពាក់ ប្រពៃណីយ៉ាងស្រស់សោភា។ នៅពីក្រោមរូបភាព មានពាក្យសរសេរថា Miss Grand Cambodia: Dy Lika។
ទី៣៖ បន្ទាប់មក លោកអ្នកគ្រាន់តែ Like និង Share ឲ្យបានច្រើនបំផុត តាមតែអាចធ្វើទៅបាន គឺជាការស្រេច។
ជាមួយគ្នានេះ របៀបនៃការបោះឆ្នោតតាមរយៈ App Store មានដូចខាងក្រោម៖
១- លោកអ្នកត្រូវទាញយកកម្មវិធី ដែលមានឈ្មោះថា «Star Phone» តាមរយៈតំណរភ្ជាប់ខាងក្រោម
សម្រាប់ Android ៖ https://play.google.com/store/apps/details?id=com.onesmartstar.phoneivr&hl=en
សម្រាប់ IOS ៖ https://itunes.apple.com/gb/app/star-phone-one-smart-star/id1040781243?mt=8
២- ចូលទៅក្នុងកម្មវិធី «Star Phone» រួចវាយ «*789» រួចចុចបញ្ជូន ឬចុចក្នុងប្រអប់ស្វែងរក «MGI» លោកអ្នកនឹងឃើញផ្ទាំ
ងពណ៌បៃតង និងរូបភាពរបស់កម្មវិធី «Miss Grand International» រួចចុចត្រង់ពាក្យ «VOTE» ដើម្បីចូលទៅបោះឆ្នោត។
៣- ជំហានបន្ទាប់លោកអ្នកគ្រាន់តែ ស្វែងរកបេក្ខនារីតំណាងប្រទេសកម្ពុជា រួចចុច «1 vote for free» ជាការស្រេច៕