(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,២៥៣គ្រឿង រកឃើញល្មើសច្បាប់១១៣៤គ្រឿង (ម៉ូតូ៨២%) អប់រំ១៦១គ្រឿង និងផាកពិន័យ៩៧៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៧ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន១,៥៦១គ្រឿង, អប់រំ៨៦គ្រឿង និងផាកពិន័យ៦៥២គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៧ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦១,៧៧២គ្រឿង រកឃើញយានយន្តល្មើស១២,៩៦០គ្រឿង(ម៉ូតូ៨០%) ក្នុងនោះអប់រំ៣,៤១៣គ្រឿង និងផាកពិន័យ៩,៧៤៥គ្រឿង៕