(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត នៅថ្ងៃទី១៧ ខែតុលានេះ បានធ្វើកម្មវិធី រ៉ូដសូ នៅផ្សារមូលបត្រកម្ពុជា ដើម្បីប្រកាសប្រាប់អំពីបរិវិសកម្ម និងការបោះផ្សាយសញ្ញាបណ្ណសារជីវកម្ម (មូលបត្របំណុល) របស់ខ្លួនចំនួន១២០ ពាន់លានរៀល ដែលគិតជាប្រាក់ដុល្លារប្រហែល៣០លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាន។
ប្រតិបត្តិការជាប្រវត្តិសាស្រ្តនេះ គឺជាការបោះផ្សាយសញ្ញាបណ្ណសារជីវកម្មដំបូងបង្អស់ មិនធ្លាប់មាននៅកម្ពុជា ហើយក៏ជាដំណើរការមួយដ៏មានសារៈសំខាន់ក្នុងការបន្តការរីកចំរើន និង ការអភិវឌ្ឍទីផ្សារមូលធនកម្ពុជាផងដែរ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត នឹងក្លាយជាក្រុមហ៊ុនបោះផ្សាយទី៦ ដែលចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា៕
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖