(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី ២១ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ស្រាបៀរអានឆ័រ នឹងរៀបចំកម្មវិធីចាប់រង្វាន់លើកចុងក្រោយ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គល ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រ សម្រាប់ទទួលភ្ញៀវកិត្តិយស ក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

កម្មវិធី Anchor Fun Zone នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន (PNN) ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យ ពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូប ដើម្បីផ្តល់ការកម្សាន្តសប្បាយ ជូនទស្សនិកជន មានដូចជា លោក ខេមរៈសេរីមន្ត លោកជី ដេវីត កញ្ញាទេព បូព្រឹក្ស និងលោក Dede។

កម្មវិធីនេះធ្វើឡើង សម្រាប់តែអតិថិជន ដែលបានជាវស្រាបៀរអាន់ឆ័រ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរក្រេបចន្ទទឹកឃ្មុំ ទៅកាន់កោះសាមុយប្រទេសថៃ ចំនួន១៥រង្វាន់ ជូនគូស្វាមីភរិយាថ្មី ដែលមានមហាសំណាង។

តើគូស្វាមីភរិយារូបណាខ្លះជាម្ចាស់រង្វាន់ផ្តាច់ព្រ័ត្រដ៏អស្ចារ្យទាំងនេះ?

សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!

ពិសាដោយការទទួលខុសត្រូវ!!