(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រកាសសេចក្ដីសម្រេច ស្ដីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួង ដើម្បីបង្កើន និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត នៅអាណត្តិទី៦នេះ។

សេចក្ដីសម្រេចពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលអង្គភាព Fresh News ទទួលបាន ក្រសួងមានរដ្ឋលេខាធិការចំនួន៧នាក់ និងអនុរដ្ឋលេខាធិការចំនួន៨នាក់ ដែលបានកំណត់តួនាទី ភារកិច្ច ទៅតាមមុខជំនាញរៀងៗខ្លួន។

ខាងក្រោមនេះជាសេចក្ដីសម្រេច របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖