(ភ្នំពេញ)៖ បេក្ខនារីបវរកញ្ញាកម្ពុជា (Miss Grand Cambodia) គឺកញ្ញា ឌី លីកា (Dy Lika) បានឆ្លងផុតវគ្គ ២០ប្រទេស (Top 20) ដែលមានឈុតសម្លៀកបំពាក់ ប្រពៃណីជាតិល្អបំផុតរួចហើយ បច្ចុប្បន្នបេក្ខនារីយើង កំពុងត្រូវការពិន្ទុតាមរយៈការ Like និង Share ពីសំណាក់ប្រជាពលរដ្ឋឲ្យបានច្រើនៗថែមទៀត ដើម្បីទទួលបានជ័យលាភី ក្នុងការប្រកួតបន្តឈុតតំណាងជាតិល្អបំផុត ក្នុងចំណោមឈុតទាំង២០។
សូមចុចលីងទីនេះដើម្បី Like និង Share>
ក្រៅពីការប្រកួតរកម្ចាស់ «ពានរង្វាន់ឈុតតំណាងជាតិល្អផ្តាច់គេ» តាមរយៈការ Like និង Share នៅលើបណ្តាញសង្គម Facebook កម្មវិធី «Miss Grand International» ក៏បានប្រកាសពីការបោះឆ្នោត តាមរយៈ Application ដើម្បីផ្តល់ពិន្ទុរកម្ចាស់ «ពានរង្វាន់ប្រជាប្រិយភាព» ប្រចាំកម្មវិធី «Miss Grand International 2018» ថែមទៀតផង ដែលភាគច្រើនពុំសូវមានអ្នកបោះតាមរបៀបនេះឡើយ ទើបមកទល់នឹងថ្ងៃទី១៧តុលានេះ បេក្ខនារីកម្ពុជាយើងឈរត្រឹមលេខរៀងទី១០ ក្នុងចំណោមបេក្ខភាពទាំង១០រូប ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេ។
ដូច្នេះសូមជនរួមជាតិខ្មែរទាំងអស់គ្នា ចូលរួមបោះឆ្នោតដល់បេក្ខនារីរបស់យើង ដើម្បីមានឱកាសទទួលបានពានរង្វាន់ ប្រជាប្រិយភាពតំណាងជាតិខ្មែរយើង ចាប់ពីថ្ងៃនេះរហូតដល់ពេលប្រកួតផ្តាច់ព្រ័ត្រ ថ្ងៃទី២៥ ខែតុលា ២០១៨។
របៀបនៃការបោះឆ្នោត៖
១- លោកអ្នកត្រូវទាញយកកម្មវិធី ដែលមានឈ្មោះថា «Star Phone» តាមរយៈតំណរភ្ជាប់ខាងក្រោម
សម្រាប់ Android ៖ https://play.google.com/store/apps/details?id=com.onesmartstar.phoneivr&hl=en
សម្រាប់ IOS ៖ https://itunes.apple.com/gb/app/star-phone-one-smart-star/id1040781243?mt=8
២- ចូលទៅក្នុងកម្មវិធី «Star Phone» រួចវាយ «*789» រួចចុចបញ្ជូន ឬចុចក្នុងប្រអប់ស្វែងរក «MGI» លោកអ្នកនឹងឃើញផ្ទាំងពណ៌បៃតង និងរូបភាពរបស់កម្មវិធី «Miss Grand International» រួចចុចត្រង់ពាក្យ «VOTE» ដើម្បីចូលទៅបោះឆ្នោត។
៣- ជំហានបន្ទាប់លោកអ្នកគ្រាន់តែ ស្វែងរកបេក្ខនារីតំណាងប្រទេសកម្ពុជា រួចចុច «1 vote for free» ជាការស្រេច៕