(ភ្នំពេញ)៖ លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានឲ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនសមាកជិកយុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំនួន៤៧នាក់ ឲ្យមកសិក្សានៅសាកលវិទ្យាល័យព្រះសីហមុនីរាជា លើថ្នាក់បរិញ្ញាបត្ររយ:ពេល៤ឆ្នាំពេញ ខណៈដែលពុទ្ធិកសាកលវិទ្យាល័យរបស់រដ្ឋមួយនេះ កំពុងតែប្រកាសជ្រើសរើសសិស្សអាហារូបករណ៍ ដោយឥតគិតថ្លៃចំនួន១ពាន់នាក់ សម្រាប់ថ្នាក់បរិញ្ញាបត្ររយ:ពេល៤ឆ្នាំ ដោយមានការឧបត្ថម្ភគាំទ្រថវិកាពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណ:ធម្មយុត្តិកនិកាយ និងជាសម្តេចព្រះសាកលវិទ្យាធិការ នឹងមានការឧបត្ថម្ភថវិកា ពីសម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ដែលបានអនុញាតិដោយរាជរដ្ឋាភិបាល តាមរយ:អនុក្រឹត្យនៅឆ្នាំ២០០៧ នឹងបានទទួលស្គាល់ គុណភាពអប់រំ ពីគណៈកម្មការទទួលស្គាល់គុណភាព នៃកម្ពុជា ហៅកាត់ថា ACC ក្នុងការបណ្តុះបណ្តាលថ្នាក់មូលដ្ឋាន។ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នឹងចូលរៀនលើកទី១ នៅថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០១៨ នឹងលើកទី២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ព័តមានបន្ថែម សូមទំនាក់ទំនងតាមរយ:លេខទូរសព្ទ ០១៦ ៤៣៤ ៣២៥ /០៧៧ ៤៣៤ ៣២៥៕