Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធ្លាយបំពង់មេនាំទឹកទំហំ៤០០មីល្លីម៉ែត្រ នៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹករយៈពេល៣ម៉ោង

17-10-2018 12:52

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងស្តីពីការ ផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន ស្ថិតនៅចន្លោះផ្លូវ 68k ដល់ផ្លូវ 137k ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ ដោយសារត្រាក់ទ័រកាយស្តារប្រឡាយប៉ះបំពង់មេនាំទឹក ទំហំ៤០០មីល្លីម៉ែត្រ។

រដ្ឋាករទឹកបានបញ្ជាក់ថា ដើម្បីដោះស្រាយការងារនេះ រដ្ឋាករទឹកសម្រេចផ្អាកផ្គត់ផ្គង់ទឹក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង ១២៖០០នាទីថ្ងៃត្រង់ ដល់ម៉ោង០៣៖០០នាទីរសៀល។ ដូច្នេះ សូមប្រជាពលរដ្ឋនៅតំបន់ខាងលើ មេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ៕