(ភ្នំពេញ)៖ បេក្ខនារីបវរកញ្ញាកម្ពុជា (Miss Grand Cambodia) គឺកញ្ញា ឌី លីកា (Dy Lika) បានឆ្លងផុតវគ្គ ២០ប្រទេស (Top 20) ដែលមានឈុតសម្លៀកបំពាក់ ប្រពៃណីជាតិល្អបំផុតរួចហើយ ប៉ុន្តែកញ្ញាត្រូវការការ Like និង Share ពីសំណាក់ប្រជាពលរដ្ឋ ឲ្យបានច្រើនៗថែមទៀត ដើម្បីទទួលបានជ័យលាភី ក្នុងការប្រកួតបន្តឈុតតំណាងជាតិល្អបំផុត ក្នុងចំណោមឈុតទាំង២០។ នេះបើតាមការប្រកាសព័ត៌មានផ្លូវការ នៅលើទំព័រ Facebook «Miss Grand International» នាប៉ុន្មានម៉ោងមុននេះ។
ការប្រកួតឈុតតំណាងជាតិល្អបំផុត (Best National Costumes) ក្នុងចំណោមឈុតទាំង ២០ នេះ ដើម្បីជ្រើសរើសឈុតតំណាងជាតិ ដែលល្អជាងគេចំនួន១០ឈុត (ក្នុងនោះ៥ឈុត ឬ ៥ បេក្ខភាព បានមកពីការបោះឆ្នោតគាំទ្រ។ រីឯ ៥ឈុត ឬ ៥ បេក្ខភាពទៀត បានមកពីការផ្តល់ពិន្ទុជ្រើសរើស ពីគណៈកម្មការប្រចាំវគ្គ)។ ការបោះឆ្នោតគាំទ្រជាថ្មី តាមរយៈការ Like និង Share ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៩ តុលា ២០១៨ នៅវេលាម៉ោង ៥ ល្ងាច (ម៉ោងនៅមីយ៉ាន់ម៉ា) ត្រូវនឹងម៉ោង ៥៖៣០នាទីល្ងាច ម៉ោងនៅប្រទេសកម្ពុជា ដើម្បីចម្រាញ់យកបេក្ខនារីបវរកញ្ញាមកពី ១០ប្រទេស ដែលគ្រងឈុតសម្លៀកបំពាក់ តំណាងជាតិល្អដាច់គេ។
ដូច្នេះសូមជនរួមជាតិខ្មែរទាំងអស់គ្នា ពិសេសអ្នកប្រើប្រាស់ Facebook សូមរួសរាន់ឡើងចូលរួម Like និង Share ឲ្យបានច្រើនៗបន្ថែមទៀត ដើម្បីគាំទ្រឲ្យតំណាងជាតិខ្មែរយើង មានឱកាសជាប់ជាឈុតល្អផ្តាច់គេ លើឆាកអន្តរជាតិ។ ដោយឡែកពានរង្វាន់ឈុតតំណាងជាតិល្អជាងគេ នឹងត្រូវផ្តល់ពិន្ទុជ្រើសរើស ដោយគណៈកម្មការកិត្តិយស ប្រចាំកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ព្រមទាំងប្រកាសលទ្ធផលនារាត្រី ប្រកួតផ្តាច់ព្រ័ត្តថ្ងៃទី ២៥ តុលា ខាងមុខនេះហើយ។ ចំពោះរបៀបនៃការបោះឆ្នោតគាំទ្រ សម្រាប់វគ្គ Top10 នេះ គឺធ្វើឡើងដូចការបោះឆ្នោត Top20 ដែរ ក្នុងនោះ Like ម្ដង គឺទទួលបាន ១ពិន្ទុ ហើយប្រសិនបើ Share ម្ដង គឺទទួលបានរហូតដល់ទៅ ៥ពិន្ទុ (សូមចុច តែ សញ្ញា like មេដៃ និង Share ទើបគេរាប់ពិន្ទុ សញ្ញាផ្សេងកុំចុច)។
ខាងក្រោមនេះ ជារបៀបបោះឆ្នោតជូនបេក្ខនារីកម្ពុជា៖
ទី១៖ ចូលទៅកាន់លីង៖ https://www.facebook.com/MISSGRANDINTERNATIONAL/photos/a.638388602850806/1998723643483955/?type=3 ដើម្បីទស្សនារូបភាពបង្ហាញម៉ូតរបស់បវរកញ្ញាកម្ពុជា និងបវរកញ្ញាដទៃទៀត។
ទី២៖ លោកអ្នកនឹងឃើញរូប Miss Grand កម្ពុជា គឺកញ្ញា ឌី លីកា ឈរបង្ហាញម៉ូតសម្លៀកបំពាក់ ប្រពៃណីយ៉ាងស្រស់សោភា។ នៅពីក្រោមរូបភាព មានពាក្យសរសេរថា Miss Grand Cambodia: Dy Lika។
ទី៣៖ បន្ទាប់មក លោកអ្នកគ្រាន់តែ Like និង Share ឲ្យបានច្រើនបំផុត តាមតែអាចធ្វើទៅបាន គឺជាការស្រេច៕