Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ នាង ផាត ជួបពិភាក្សាការងារជាមួយ គណៈកម្មការទី៤នៃរដ្ឋសភា ដែលដឹកនាំដោយ លោក ហ៊ុន ណេង

17-10-2018 12:13

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសវនការជាមួយ លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី០៤នៃរដ្ឋសភា សម្រាប់ដើមអាណត្តិទី០៦ ឆ្នាំ២០១៨នេះ។

កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងនៅសាលប្រជុំក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ដាំ ដារិនី រដ្ឋលេខាធិការក្រេសួងការពារជាតិ, នាយឧត្តមសេយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម រួមមួយសមាជិកគណៈកម្មការទី០៤ នៃរដ្ឋសភា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ យ៉ាងច្រើនកុះករផងដែរ៕