(ភ្នំពេញ)៖ មុខម្ហូបបារាំងចំនួន៧មុខ ប្រកបដោយប្រភពនៃរសជាតិឈ្ងុយឆ្ងាញ់ តុបតែងយ៉ាងប្រណិត ចេញពីស្នាដៃមេចុងភៅពីប្រទេសបារាំង ផ្កាយមួយលំដាប់ពិភពលោក នឹងបង្ហាញនៅលើតុអាហារពេលល្ងាចដ៏អស្ចារ្យ នៅភោជនីយដ្ឋាន តូប៉ាហ្ស នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ស្អែកនេះ ។
មេចុងភៅលំដាប់ផ្កាយ លោក Philippe Girardon បានថ្លែងថា ការធ្វើដំណើរមកម្ពុជានេះ ដើម្បីផ្លាស់ប្ដូរចែករំលែកបទពិសោធន៍នៃការចម្អិនម្ហូប ប្រកបដោយគុណភាព រសជាតិឈ្ងុយឆ្ងាញ់ ជូនចុងភៅកម្ពុជា ។ពិសេស លោកនឹងបង្ហាញនូវមុខម្ហូបអាហារប្លែក ឆ្ងាញ់ បែបទំនៀមទំលាប់របស់ប្រទេសបារំាងមកបង្ហាញតែម្ដង ឲ្យសាកសមទៅរដូវកាល។
លោកបន្ដថា តបតាមការអញ្ជើញរបស់ភោជនីដ្ឋាន តូប៉ាហ្ស ជិតមួយសប្ដាហ៍នេះ លោកនឹងច្នៃនូវមុខម្ហូបជាច្រើនមុខ សម្រាប់ទទួលស្វាគមន៍ភ្ញៀវ កិត្តិយស ដែលនិយមទទួលទានអាហារពេលល្ងាចដ៏អស្ចារ្យ នៅភោជនីយដ្ឋាននេះ ដែលរួមមាន៖
*ពងក្រួចជាមួយឈឺសមូស (Poached quail's egg on a tangy mature Comtè cheese mousse embellished with radish and pickled shimeji mushroom
*សាឡាត់សាច់ក្ដាម ជាមួយផ្លែក្រូចថ្លុងពណ៌ផា្កឈូក (Rock crab canelloni on a silken wirl of avocado mousse adorned with a refreshing pink grapefruit, cucumber and mircro-herb salad)
*ត្រីចនដឺរី ចែនជាមួយប៊ឺ និងស្រាChalon (Ligtly pan-seared fillet of John Dory with a chàteau Chalon sauce and a sauce and a soft, lemony crown of tapioca pearls and pearls and wood sorrel leaves)
* ការ៉េម ផ្លែហ្វិជ ( A cooling interlude from thse alpine Grand Som with a fig leaf sorbet star anise granita perfected with charlreuse liqueur)
*ចៀនសាច់ទ្រូងព្រាប ជាមួយថ្លើមក្ងាន និងផ្សិត truffle ដោយលាយជាមួយស្ពៃក្ដោប (wild pigeon, foie gras and black truffle in agreen cabbage ballotine served with glazed seasonal mini-vegetables, potato purèe and wild pigeon and griotte cherry jus
*បង្អែមមុនលាងមាត់ (Inspired by the golden-lit graces of Greek mythology, a citric symphony topped with almond crumble and hibiscus coulis).
*បង្អែមសូកូឡា លាងមាត់ ( Manajri chocolate, verbena and Chartreuse liqueur
លើសពីនោះ ក៏មានរួមបញ្ចូលជាមួយនឹងមុខម្ហួបផ្សេងទៀត ជាច្រើនដូចជា៖ ក្តាមថ្ម Cannelloni ជាមួយនឹងផ្លែប៊័រ ហើយជារូបមន្តបុរាណមកពីប្រទេសក្រិច «Le Jardin des Hespérides» ដែលរួមបញ្ជូលជាមួយផ្លែក្រូចឆ្មាពណ៌លឿងផ្សេងៗគ្នា, គ្រាប់ផ្លែអាល់មិន ស្រួយនិងដំណាប់ផ្ការំយោល។
ទន្ទឹមនឹងនោះ លោក សុភ័ក្រ មេចុងភៅឆ្នើមប្រចាំភោជនីយដា្ឋនតូប៉ាហ្ស បានឲ្យដឹងថា ក្នុងអំឡុងពេល លោក Philippe Girardon មកចែករំលែកបទពិសោធន៍ចម្អិនម្ហូបចាប់ពីថ្ងៃទី១៥-២០ ខែតុលាខាងមុខនេះ យើងទាំងអស់គ្នាជឿជាក់ថា នឹងទទួលបានមុខម្ហូប និងក្បួននៃការធ្វើម្ហូបនីមួយៗរបស់ប្រទេសកាន់តែបានច្រើនបន្ថែមទៀត ។តួយ៉ាងនៅថ្ងៃទី១៦ ខែតុលា ម្សិលមិញនេះ យើងបានសិក្សារៀនសូត្រ ពីគាត់ បានជាច្រើនមុខ ទាំងម្ហូប និងបង្អែម, ស្នាដៃលោកពិតជាល្អឥតខ្ចោះមែន រាល់ការចម្អិនរបស់គាត់នីមួយៗបានធ្វើឡើងដោយភាពម៉ត់ចត់មែនទែន ហើយរសជាតិពិតជាប្លែកឆ្ងាញ់ ។
លោកបន្ដថា ដូចនេះក្នុងពិធីពិសាអាហារពេលល្ងាចដ៏អស្ចារ្យនៅភោជនីយដ្ឋាន តូប៉ាហ្ស នៅថ្ងៃទី១៨ ស្អែកនេះ លោកអ្នក នឹងមានអារម្មណ៍ប្លែក ទាំងរសជាតិ និងការតុបតែង ពិសាជាមួយស្រារសជាតិឆ្ងាញ់របស់បារំាងថែមទៀត កាន់តែធ្វើឲ្យម្ហូបនីមួយៗកាន់តែរកអ្វីផ្ទឹមមិនបាន ។
អាស្រ័យហេតុនេះ បើលោកអ្នក ចង់ចូលរួមកម្មវិធីពិសាអាហារពេលល្ងាចដ៏អស្ចារ្យនេះ សូមធ្វើការកក់តាមរយៈ៖ លោក Christopher Morris ទូរសព័្ទ +855 (0) 16 611 555, អ៊ីម៉ែល៖ [email protected] ឬលោក Tim Liu ទូរសព័្ទ +855 (0) 69 258 555, អ៊ីម៉ែល៖ [email protected] ។
សូមបញ្ជាក់ថា លោក Philippe Girardon ចាប់ផ្តើមអាជីពរបស់គាត់ប្រៀប ដូចជារឿងនិទានក្នុងចង្ក្រាន បាយដូចជា La Pyramide (ដែលត្រូវបានបង្កើតឡើងដោយលោក Fernand Point ជាជីតាក្នុងពិភពម្ហូបអាហារដ៏ទំនើបរបស់ប្រទេសបារាំង) នៅក្នុងភោជនីយដ្ឋាន Waterside Inn ក្នុងទីក្រុងBray នៃប្រទេសអង់គ្លេស ត្រូវបានបង្កើតឡើងដោយលោក Michel និងលោក Albert Roux, និង I’oasis ត្រូវបានរកឃើញ ដោយលោក Louis Outhier លោកគឺជាចុងភៅកំពូលច្នៃប្រឌិតខ្ពស់លើម្ហូបអាហាររបស់លោក។
ម្ហូបអាហាររបស់លោក គឺចង់បង្ហាញអំពីភាពសម្រិតសម្រាង និងភាពសាមញ្ញ, ភាពទន់ភ្លន់ និង ស្មោះត្រង់ ដែលប្រៀបប្រដូចទៅនឹងខ្លួនរបស់គាត់ផ្ទាល់។ មុខម្ហូបទាំងអស់ គឺផ្តោតទៅលើភាពត្រឹមត្រូវ និងធម្មជាតិនោះ គឺជាធាតុផ្សំ លោកចូលចិត្តប្រើប្រាស់ផលិតផលក្នុងស្រុក ដែលមានស្រាប់ហើយមានលក្ខណៈស្រស់ និងផលិតផលតាមរដូវកាល ដែលមកពីតំបន់របស់លោក គឺភូមិភាគខាងត្បូងនៃប្រទេសបារាំង។
លោកចង់ឲ្យភ្ញៀវ ដែលភ្លក្សម្ហូបរបស់លោកមានអារម្មណ៍ដូច «ដួងព្រលឹង» របស់ម្ហូបនោះ ។ក្នុងនាមជាមេចុងភៅដែលទទួលបានភាពល្បីល្បាញ Meilleur Ouvrier de France ចុងភៅ Girardon បានរំពឹងទុកថា នឹងបង្ហាញជូន ក៏ដូចជាបង្ហាត់បង្ហាញដល់យុវជន យុវតីជំនាន់ ក្រោយឲ្យក្លាយទៅជាមនុស្សដែលមានជំនាញ និងអាជីពពិតប្រាកដ។
ជីវប្រវត្តិរបស់លោកចុងភៅ Philippe Girardon ទទួលជយលាភីដ៏ល្បីល្បាញ Meilleur Ourrier de france (MOF) សិប្បករដ៏ល្អឯករបស់ ប្រទេសបារាំង ក្នុងឆ្នាំ១៩៩៧ ក្នុងចំណោមចុងភៅបារាំង ដែលមានកិត្តិស័ព្ទល្បីល្បាញបំផុត។ ជាម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន Michelin Star លំដាប់ផ្កាយ១នៅក្នុងទីក្រុង Lyon ក្នុងសតវត្សន៍ទី១៧ ដែលមានឈ្មោះថា Domaine de Clairefontaine និងជាចុងភៅក្នុងភោជនីយដ្ឋាន Le Cottaçe de Clairefe រួមទាំងទទួលបានជយលាភី Michelin Star ផ្កាយ១ របស់ភោជនីយដ្ឋានលំដាប់ខ្ពស់ Bib Gourmand ក្នុងឆ្នាំ២០១៨ផងដែរ ៕