(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៥៤០គ្រឿង រកឃើញល្មើសច្បាប់៧២៣គ្រឿង (ម៉ូតូ៨៣%) អប់រំ២១២គ្រឿង និងផាកពិន័យ៥១១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៦ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៣,១១៧គ្រឿង, អប់រំ១៤២គ្រឿង និងផាកពិន័យ១១៣៥គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៦ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៥,៥១៩គ្រឿង រកឃើញយានយន្តល្មើស១១,៨២៦គ្រឿង(ម៉ូតូ៨០%) ក្នុងនោះអប់រំ៣,២៥២គ្រឿង និងផាកពិន័យ៨,៧៧២គ្រឿង៕