(ប្រេដា-ហូឡង់)៖ ប្រជាពលរដ្ឋខ្មែរនៅទីក្រុង ប្រេដា ប្រទេសហូឡង់ និយាយចំអកឱ្យក្រុមបាតុករប្រឆាំងថា គ្មានអ្វីរារាំងពួកគេមិន ឱ្យជួបសម្តេចតេជោ ហ៊ុន សែន ឡើយ តែផ្ទុយទៅវិញព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រកាន់តែច្រើនទៅៗហើយ បានបង្ហាញឆន្ទៈថាពួកគាត់បានត្រៀមខ្លួនជាស្រេច ក្នុងការស្កាត់ទៅជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងប្រុចសែល នៃប្រទេសប៊ែលហ្សិក បើទោះបីជាក្រុមប្រឆាំងក្រៅស្រុក ខិតខំរារាំងពួកគាត់មិនឱ្យទៅជួបសម្ដេចតេជោយ៉ាងណាក៏ដោយ។
តាមរយៈវីដេអូឃ្លីបជាង៣៖០០នាទី និស្សិតខ្មែរ នៅទីក្រុងប្រេដា បានបង្ហាញទឹកចិត្តស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ចេញពីបេះដូង និងបាននាំគ្នាហៅ និងបានជូនពរដល់សម្តេចតេជោ ហ៊ុន សែន ឱ្យឈ្នះឱ្យមារសត្រូវ ជាក្រុមប្រឆាំងក្រៅច្បាប់មួយក្តាប់តូច ដែលមានគំនិតផ្ចាញ់ផ្ចារសម្តេចតេជោ និងបាននាំគ្នាប្រកាសគំរាមធ្វើបាតុ វត្តមានរបស់សម្តេចតេជោ នៅទ្វីបអឺរ៉ុប ប្រឌិតរឿងមិនពិត ភរកហុសបរទេស ប្រជាពលរដ្ឋខ្មែរផ្សេងទៀត គ្មានមូលដ្ឋានច្បាស់លាស់សូមឱ្យវត្ថុសាកស័ក្តិកាច់បំបាក់ក និងឱ្យរលាយបាត់រូបផងដែរ។
តាមរយៈវីដេអូឃ្លីបនេះដែរ ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសហូឡង់ ក៏បានលើកឡើងស្របៗគ្នាថា មានតែសម្តេចតេជោ ហ៊ុន សែន មួយរូបនេះទេដែលបានដឹកនាំប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបានធ្វើឱ្យប្រជាពលរដ្ឋមានកម្រិតជីវភាពធូរធា ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានកសាងមាតុភូមិកម្ពុជា ពីគំនរផេះផង់ ស្តារលទ្ធិប្រជាធបតេយ្យ ដែលបានស្លាប់ទៅហើយឱ្យរស់ឡើងវិញផងដែរ។
ជាមួយគ្នានេះដែរ ពួកគាត់ក៏បានទទូចសូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ រួមទាំងបណ្តាប្រទេសមួយចំនួនផងដែរ សូមកុំជឿតាមការមួលបង្កាច់ ពីសំណាក់ជនអគិតមួយចំនួន ដែលនាំគ្នាមកចោទប្រកាន់លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែពួកគេហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីតែមហិច្ចតាលោភលន់ ផលប្រយោជន៍បក្ខពួករបស់ខ្លួន មិនតែប៉ុណ្ណោះក្រុមនេះមិនបានធ្វើអ្វី សូម្បីតែបន្តិចណាឡើយ ដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរនោះ គឺមាននាំគ្នាបំផ្លិចបំផ្លាញជាតិឯងតែប៉ុណ្ណោះ តាមរយៈអំពាវនាវឱ្យបរទេសកាត់ផ្តាច់ជំនួយទៅវិញ។
ទន្ទឹមនឹងនេះពួកគាត់បានលើកឡើងថា មិនដែលឃើញមេដឹកនាំប្រទេសណាមួយដែលដឹកនាំប្រទេសឱ្យមានសន្តិភាពយូរអង្វែងដូ ចការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ។ ជាមួយគ្នានេះ បច្ចុប្បន្ន បើយើងសង្កេតឱ្យច្បាស់ គឺយុវជនខ្មែរ បានទទួលនូវការអប់រំគ្រប់ៗគ្នា ដោយរាជរដ្ឋាភិបាលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត បញ្ជូនសិស្ស និស្សិតទៅសិក្សាដើម្បីជាសរសរទ្រូងដឹកនាំប្រទេសជាតិផងដែរ។
តាមរយៈវីដេអូឃ្លីបនេះ ប្រជាពលរដ្ឋខ្មែរ សង្កត់ធ្ងន់ៗថា ទណ្ឌិត សម រង្ស៊ី នៅពេលមកប្រជុំនៅ IPU រាល់ដងមិនដែលនិយាយល្អអំពីខ្មែរនោះទេ មានតែពាក្យមួលបង្កាច់ ជេរគ្រប់បែបយ៉ាង ហើយមិនយល់មិនថាគាត់ធ្វើការដើម្បីបម្រើខ្មែរ ក៏ដើម្បីតែបម្រើបរទេសនោះទេ។ ខុសស្រឡះពីសម្តេចតេជោ រាល់លើកក្នុងកិច្ចប្រជុំសម្តេចតេជោ តែងតែកេណ្ឌក្រុមអ្នកវិនិយោគបរទេសឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីស្វែងការងារឱ្យពលរដ្ឋខ្មែរ នៅក្នុងស្រុក ជាពិសេសដើម្បីអភិវឌ្ឍកម្ពុជា ឱ្យមានការរីកច្រើនលើកគ្រប់វិស័យផងដែរ។
សូមជម្រាបថា ឆន្ទៈដ៏មោះមុតក្នុងនាមអ្នកស្រឡាញ់ជាតិខ្មែរនេះ ត្រូវបានបញ្ជាក់ឡើងនៅក្រោយពេលពួកគាត់ដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្សិច នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ខាងមុខ៕