(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ នៅលើភ្នំបូកគោ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា លោក ថោង ខុន និងរដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ នឹងពិភាគ្សាគ្នា ស្តីពីកិច្ចសហប្រត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ។
តបតាមការអញ្ជើញរបស់លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ លោក វីរៈស័ក្តិ កូវស៊ូរ៉ាត់ រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ នឹងមកដល់កម្ពុជា នៅយប់នេះ ដើម្បីបន្តដំណើរទៅលើភ្នំបូកគោ ខេត្តកំពត។
កិច្ចពិភាកគ្សា នឹងផ្តោតទៅលើ ការជំរុញការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរថៃ-កម្ពុជា និងទេសចរប្រទេសទី៣ ចេញចូលប្រទេសទាំងពីរ ជំរុញការសម្រួលការធ្វើដំណើរ នៅរបៀងខាងត្បួង តាមច្រកទ្វារអន្តរជាតិ ព្រំដែនគោក ទឹក ការជំរុញបង្កើនជើងហោះហើរថ្មី ការវិនិយោគ កិច្ចសហការលើផ្សព្វផ្សាយ ការផ្លាស់ប្តូរបទពិសោធន៍ លើការគ្រប់គ្រង គោលដៅទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស។ល។
ដោយឡែក នៅថ្ងៃនេះក្រុមមន្ត្រីជំនាញបានកំពុងពិភាគ្សាគ្នា យ៉ាងសកម្មផងដែរ៕