(ភ្នំពេញ)៖ ជំនួបប្រកួតមិត្តភាពអន្តរជាតិអន្តរជាតិរវាងក្រុមបាល់ទាត់កម្ពុជា និងសិង្ហបុរី (Singapore) នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក រាជធានីភ្នំពេញចាប់ផ្តើមហើយ ក្រោមតម្លៃសំបុត្រចូលទស្សនាផ្ទាល់ ១០០០០រៀល និង ៥០០០រៀលនាល្ងាចថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨នេះ។

ការប្រកួតមិត្តភាពនេះត្រូវបានធ្វើ ខណៈក្រុមទាំងពីរត្រៀមចូលរួមប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018 ដែលនឹងចាប់ផ្តើមនាខែក្រោយនេះ និងដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករផងដែរ។

ក្រុមក្នុងប្លុកអាស៊ីអាគ្នេយ៍ទាំងពីរខាងលើជួបគ្នាចុងក្រោយក្នុងឆ្នាំ២០១៦ ដោយកាលនោះ ក្រុមគោព្រៃកម្ពុជា បានយក ឈ្នះសិង្ហបុរី ២-១ ក្នុងមិត្តភាពដូចគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិក គ្រាដែលកម្ពុជា មានគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Lee Tae Hoon ដឹកនាំ៕