(កំពង់ធំ)៖ លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចជ្រើសរើសយកខេត្តកំពង់ធំ ជាខេត្តគោលដៅសម្រាប់បើកវគ្គបំប៉ន ស្តីពី «អនុវត្តសាកល្បងកញ្ចប់សម្ភារអំណានថ្នាក់ដំបូង ដល់លោកគ្រូ-អ្នកគ្រូថ្នាក់ទី១»។
ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំរូបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោក បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាបំប៉ន ស្តីពី «ការអនុវត្តសាកល្បងកញ្ចប់សម្ភារអំណានថ្នាក់ដំបូងនៅខេត្តកំពង់ធំ» ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣។
ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវយុទ្ធសាស្ត្រកំណែទម្រង់ការគ្រប់គ្រងអប់រំរួមមាន៖
ទី១៖ កំណែទម្រង់គ្រប់គ្រងការសិក្សាផ្តោតលើការវាយតម្លៃរបស់សិស្ស
ទី២៖ កំណែទម្រង់គ្រប់គ្រងរដ្ឋបាល ផ្តោតលើការធានា ការចូលរួមរបស់មាតាបិតាសិស្សនិងសហគមន៍ការអនុវត្តគ្រប់គ្រងតាមសាលារៀន និងការអនុវត្តផែនកាយុទ្ធសាស្ត្រវិស័យអប់រំកំណែទម្រង់គ្រប់គ្រង់ហិរញ្ញវត្ថុ ផ្តោតការបង្កើនស្វ័យភាព និងគណនេយ្យភាពហិរញ្ញវត្ថុសាលារៀនការ ធ្វើសវនកម្មថវិកាអប់រំជាទៀងទាត់ បង្កើនការបែងចែកថវិកា ផ្សារភ្ជាប់ និងគោលការរអប់រំ៤ កំណែទម្រង់ការគ្រប់គ្រង់ធនធានមនុស្ស ផ្តោតលើការបណ្តុះបណ្តាលដោយវិធីសាស្ត្របង្រៀន និងកម្មវិធីបំប៉ននៅនឹងកន្លែងបង្កើនបណ្តុះបណ្តាលគ្រូបង្រៀន និងអនុវត្តវៃតម្លៃការងារ
ការបន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ គឺទាមទាឱ្យមានកម្មវិធីបំប៉នច្បាស់លាស់មានសម្ភារ និងឯកសារបំប៉ន ប្រកបដោយគុណភាព និងត្រូវមានគ្រូឧទ្ទេស ប្រកបដោយសមត្ថភាព និងបំណិនខ្ពស់។
តាមរយៈកម្មវិធីនេះ គ្រូបង្រៀនទាំងអស់នឹងទទួលបានការបំប៉នយ៉ាងទៀងទាត់ ឆ្លើយតបទៅនឹងចំណុចខ្វះខាតដែរពួកគាត់មាន និងការសិក្សា ដើម្បីឆ្លើយតប ទៅនឹងសំណូមពរខាងលើនេះ ក្រសួងបាន និងកំពុងដឹងនាំក្រោមការសម្របសម្រួលរបស់អង្គការ (RTI) ព្រមទាំងមានការចូលរួម ពីដៃគូរពាក់ព័ន្ធ ផលិតបាននូវសម្ភារ និងឯកសារបំប៉នផ្នែកតាមបទពិសោធន៍ និងលទ្ធផលនៃការអភិវឌ្ឍកន្លងមក ដោយមានឈ្មោះថា កញ្ចប់សម្ភារ អំណានថ្នាក់ដំបូង សៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស ប័ត្រអក្សរនិងរូបភាព និងសៀវភៅរឿងខ្លីៗ សម្ភារទាំងនេះ គឺត្រូវបំប៉នលោកគ្រូ-អ្នកគ្រូ បង្រៀនថ្នាក់ទី១ រយៈពេល៩ថ្ងៃ ដែរពេលនេះមានរយៈពេល៤ថ្ងៃ អំឡុងខែធ្នូ និងទទួលបានការបំប៉ន រយៈពេលបីថ្ងៃចុងក្រោយ អំឡុងខែមីនា ហើយអ្វីដែលលោកគ្រូ-អ្នកគ្រូទទួលបានពីរការបំប៉ន អាចយកទៅអនុវត្តបានត្រឹមត្រូវទៀងទាត់ចុងក្រោយ គឺសិស្សថ្នាក់ទី១ ទទួលបានអំណានទាំងអស់គ្នា។
លោក ចន ខូលីន តំណាងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងថាគម្រោងអនុវត្តននេះ គឺជួយពង្រឹងថ្នាក់ដំបូង នៅកម្ពុជាគម្រោងនេះ ត្រូវបានអនុវត្តនៅក្នុង៤០ប្រទេស ហើយមានកុមារ ប្រហែល៧០លាននាក់ កំពុងបានទទួលផល នៃការអនុវត្តគម្រោង និងការកសាងឯកសារកញ្ចប់សម្ភារអំណានដំបូង សម្រាប់វគ្គបំប៉នេះ មានការដឹកនាំដោយក្រសួងអប់រំ និងមានការចូលរួមចែករំលែកពីអង្គការដែគូរ ពាក់ព័ន្ធ អ្នកឯកទេសអប់រំ និងគ្រូ។
លោក ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ក្នុងនាមជាអាជ្ញាធរខេត្តបានថ្លែងអំណរគុណដល់ក្រសួងអប់រំ និងមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ទាំងអស់ ព្រមទាំងដៃគូរអភិវឌ្ឍន៍បានជ្រើសរើសយកខេត្តកំពង់ធំ ជាខេត្តគោលដៅបើកវគ្គបំប៉នសាកល្បងគម្រោង និងខិតខំជំរុញឱ្យវិស័យអប់រំទទួលបាននូវការរីកចម្រើនគួរជាទីមោទនភាពក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុនសែនព្រោះថាវគ្គបំប៉ន នេះមានសារៈដល់មន្ត្រីគ្រប់គ្រង និងគ្រូបង្រៀនគ្រប់លំដាប់ថ្នាក់ ព្រោះវគ្គបំប៉ននេះនឹងផ្តល់ចំណេះដឹង និងបច្ចេកទេសបង្រៀន អំពីការអាន សសេរ របស់សិស្សថ្នាក់ទី១ ដល់លោកគ្រូអ្នកគ្រូទូទាំងខេត្ត ព្រមទាំងយល់ដឹងពីវិធីសាស្ត្របង្រៀន ឱ្យមានភាពច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព និងគុណភាពកាន់តែប្រសើរឡើង៕