(ភ្នំពេញ)៖ លោក Az-Zahari Ahmad Kamil ស្ថាបនិកក្រុមហ៊ុន LynPay មកពីប្រទេសសឹង្ហបុរី បានប្រកាសខ្លួននឹងឈានជើងចូលក្នុងទីផ្សាររូបិយបណ្ណនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយប្រព័ន្ធទូទាត់រូបបិយបណ្ណលក្ខណៈទំនើប ដើម្បីជួយសម្រួលដល់ការទូទាត់ទៅលើថ្លៃសណ្ឋាគារ សាលារៀន និងការទិញទំនិញផ្សេងៗទៀត។
ការបញ្ជាប់បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។
លោក Az-Zahari Ahmad Kamil លើកឡើងថា យើងនឹងផ្តល់នូវដំណោះស្រាយការទូទាត់មួយ ដែលផ្តល់ប្រយោជន៍ដល់ ពាណិជ្ជករជាដៃគូ សម្រាប់សម្រួលដល់ប្រតិបត្តិការទូទាត់។
លោកថា ក្រុមហ៊ុន LynPay គឺជាម៉ាស៊ីនប្រតិបត្តិការទូទាត់រូបិយបណ្ណលក្ខណៈទំនើប ដែលអាចធ្វើការទូទាត់ទៅលើថ្លៃសណ្ឋាគារ សាលារៀន និងការទិញទំនិញផ្សេងៗទៀត៕