(ភ្នំពេញ)៖ ទីបំផុត នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ ក្រុមមេធាវីទាំងអស់បានបោះឆ្នោតគាំទ្រ លោក សួន វិសាល ឲ្យបន្តធ្វើជាប្រធានគណៈមេធាវីមួយអាណត្តិ រយៈពេល២ឆ្នាំទៀត នៅក្នុងអាណត្តិទី១២នេះ។
បេក្ខភាពប្រធានគណៈមេធាវី សម្រាប់ការបោះឆ្នោតនេះ គឺលោកមេធាវី សួន វិសាល (ប្រធានគណៈមេធាវីអាណត្តិទី១១) និងលោក សំ សុគង់ ដែលជាមេធាវីរបស់អតីតគណបក្សប្រឆាំង។ ជាមួយគ្នានេះ លោក សួន វិសាល មានអាយុ៥៣ឆ្នាំ និងបានបម្រើការជាមេធាវីអស់រយៈពេល១៩ឆ្នាំមកហើយ ដោយឡែក លោក សំ សុគង់ មានអាយុ៤១ឆ្នាំ និងបានបម្រើការជាមេធាវីអស់រយៈពេល១៥ឆ្នាំ។
តាមរយៈលទ្ធផលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឲ្យដឹងទៀតថា លោក សួន វិសាល ទទួលបានសំឡេងសរុប ៧០៧នាក់ ខណៈលោក សំ សុគង់ ទទួលបានសំឡេង ២៣១សំឡេងពីក្រុមមេធាវីចំនួន១៣៥៥រូប៕