Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានកសិកម្ម៖ ការងារបង្កបង្កើនផលស្រូវ​រដូវវស្សារបស់ប្រជាកសិករ សម្រេចបានជាង​២.៧លានហិកតា ក្នុងនោះការប្រមូលផល សម្រេចបានជាង៤០ម៉ឺនហិកតា !

16-10-2018 16:38

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ការងារបង្កបង្កើនផលស្រូវ​រដូវវស្សាសម្រេចបាន​ ២,៧២៨,៣៦៨ហិកតា, ដំណាំសាក​វប្បកម្ម​សម្រេចបាន៤៩,១១៥ ហិកតា និងដំណាំឧស្សាហកម្ម សម្រេចបាន ៨៧៥,០៤០ ហិកតា។ នេះបើតាមរបាយការណ៍ល្បឿន ការងារបង្កបង្កើនផលកសិកម្មរដូវវស្សា ឆ្នាំ២០១៨ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែតុលានេះ។

អគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងទៀតថា បច្ចុប្បន្នកសិករប្រមូលផលស្រូវរដូវវស្សាលើផ្ទៃដីសរុបចំនួន ៤៣៥,៩០៩ ហិកតា ទទួលបានទិន្នផលមធ្យម ៣,៩៧៨ តោនក្នុងមួយហិកតា៕