(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវបណ្តោយផ្លូវលេខ ៣៣៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក បានស្នើឲ្យអាជ្ញាធរសង្កាត់ និងខណ្ឌទួលគោក មេត្តាពិនិត្យមើលករណីគំនរសំរាមមួយកន្លែង ដែលត្រូវបានគេដាក់ចោល នៅជាប់ឃ្លាំងទំនិញរបស់ក្រុមហ៊ុនមួយ ដែលស្ថិតនៅខាងក្រោយបុរី Sunway ។
ប្រជាពលរដ្ឋបានលើកឡើងថា សំរាម និងកំទេចកំទី ដែលជាកេសក្រដាស់ជាច្រើន នៅខាងក្រៅរបងឃ្លាំង ត្រូវបានគេទុកចោលជាយូរមកហើយ ដោយពុំបានសំអាតឡើយ ដែលបានប៉ះពាល់ដល់បរិស្ថាន សោភ័ណភាពជុំវិញ និងផាសុកភាពរបស់ប្រជាពលរដ្ឋស្នាក់នៅជិតខាង ជាពិសេសភ័យខ្លាចងាយនឹងបង្កឱ្យមានអគ្គិភ័យជាយថាហេតុ។ ដូចច្នេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ សូមសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន ជួយអន្តរាគមន៍ឱ្យបានឆាប់រហ័ស៕