(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ ឈ្មោះ WANG ZHIQIANG បានស្លាប់ក្នុងមន្ទីរសម្រាកព្យាបាល ឈ្មោះ ផេង វុទ្ធី ស្ថិតនៅភូមិក្បាល់ដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោងប្រហែល១៦៖៤៥ នាទីថ្ងៃ១៥ ខែតុលា ឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍ របស់មន្ដ្រីនគរបាល ខណ្ឌតពោធិ៍សែនជ័យ ដែល Fresh News ទទួលបាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។
បើតាមរបាយការណ៍ ដំណើររឿងមុនពេលកើតហេតុ ជនរងគ្រោះដែលមានឈ្មោះខាងលើ បានចេញពីផ្ទះសំណាក់ «មិត្តភាព» ប្រហែលម៉ោង១៥៖៣០នាទី មកមន្ទីពេទ្យ ផេង វុទ្ធី ព្រោះគាត់មានអាការៈមិនសូវស្រួលខ្លួន ពេលមកដល់ពេទ្យបានប្រាប់ពេទ្យថា ឈឺក្បាល់ ឈឺតាមសន្លាក់ដៃ សន្លាក់ជើង និងអស់កម្លាំង ពេលនោះពេទ្យ ក៏បានជួសឈាមគាត់មើល ក៏ឃើញថា មានជំងឺគ្រុនឈាម ពេលនោះ ពេទ្យបានដាក់សឺរ៉ូមឲ្យ។
ខណៈពេលនោះ ពេទ្យបានដាក់ឲ្យសឺរ៉ូមទី១ មានអាការៈធម្មតា លុះដល់សឺរ៉ូមទី២ អស់ប្រហែលពាក់ពាក់កណ្តាល់ ក៏ជនរងគ្រោះមានសភាពថប់ដង្ហើប ឃើញដូចនេះពេទ្យ ក៏បានជួយធ្វើចលនាដង្ហើម និងបានដូរដាក់សឺរ៉ូមធម្មតាវិញ ពេលអស់សឺរ៉ូម បានប្រហែលពាក់កណ្តាល់ ក៏បានស្លាប់តែម្តង។
សម្រាប់ហេតុការណ៍នេះ ២នាក់ប្តីប្រពន្ធជាជនចិន និងជាម្ចាស់មន្ទីរសម្រាកព្យាបាលខាងលើ ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនផងដែរ ដើម្បីយកទៅសួរនាំចាត់ការបន្តទៀត៕