(ភ្នំពេញ)៖លោកអនុសេនីយ៍ឯក យិន សុភ័ក្រ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវ និងលោកអនុសេនីយ៍ឯក អ៊ុច សុផល់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលច្រាំងចំរេះ១ ដែលមានជម្ងឺទឺកនោមផ្អែមរបួស (រលួយជើង) ដូចគ្នាទាំង២នាក់ នាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ បានទទួលការឧបត្ថម្ភមានជាទឹកដោះគោឆៅ២ឡូ, ត្រីខកំប៉ុង១យួរ, មី១កេះ និងថវិការក្នុងម្នាក់ ចំនួន៤២៥.០០០រៀល (សែសិបពីរម៉ឺនប្រាំពាន់រៀល) សម្រាប់ការឧបត្ថម្ភលើកទឹកចិត្ត ក្នុងការដោះស្រាយជីវភាពរស់នៅបានមួយចំនួន ពីលោកវរសេនីយ៍ឯក គល់ យី អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ រួមជាមួយលោកអធិការរង, លោកនាយផ្នែកតាមជំនាញ, លោកនាយនគរបាលប៉ុស្ដិ៍ និងមន្ត្រីពាក់ព័ន្ធផងដែរ។
ការយកចិត្តទុកដាក់រវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីក្រោមឱវាទ ខាងលើនេះដែរ បានធ្វើឡើងបន្ទាប់ពីលោកអធិការនគរបាលខណ្ឌឬស្សីកែវ ទទួលបានសេចក្ដីរាយការណ៍ថា លោកអនុសេនីយ៍ឯក យិន សុភ័ក្រ និងលោកអនុសេនីយ៍ឯក អ៊ុច សុផល់ កំពុងមានជម្ងឺទឺកនោមផ្អែមរងរបួស (រលួយជើង) ទាំង២នាក់ ទើបល្ងាចថ្ងៃនេះ បានឆ្លៀតឱកាសដឹកនាំមន្ត្រីចុះទៅសំណេះសំណាលសួសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ក៍ដូចជាថវិកាមកឧបត្ថម្ភជូន ក៏ដូចជាជូនពរឲ្យឆាប់ធូរស្រាលពីជម្ងឺ ដើម្បីលើកទឹកចិត្តឲ្យចេះថែទាំស្រលាញ់សុខភាព និងបន្តការងារយូរអង្វែងទៀត ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពទៅតាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕